រុស្ស៊ីត្រៀមខ្លួនចរចាគ្នាដើម្បីពន្យាពេលសម្រាប់សន្ធិសញ្ញា New START ជាមួយអាមេរិក
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការព្រមព្រៀងគ្នាយ៉ាងរហ័សជាមួយរដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Joe Biden ដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START)។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (រូបថត៖ Tass) |
នាថ្ងៃទី ១៨ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការព្រមព្រៀងគ្នាយ៉ាងរហ័សជាមួយរដ្ឋអំណាចថ្មីរបស់ប្រធានា ធិបតីជាប់ឆ្នោតអាមេរិក លោក Joe Biden ដើម្បីពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) ហើយ តាមដំណើការវានឹងផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខនេះ។
រដ្ឋមន្រ្តីការបរទេស Lavrov បានអះអាងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដើម្បីរក្សាសន្ធិសញ្ញា New START ហើយបានសង្កត់ធ្ងន់ថា៖ "អាទិភាពសំខាន់បំផុតគឺស្ថានភាពខុសប្រក្រតីក្នុងវិស័យគ្រប់គ្រងសព្វាអាវុធ" ។ គួរបញ្ជាក់ថាក្នុងរយៈពេលកន្លងមក កិច្ចចរចារដែលអូសបន្លាយអស់រយៈពេលជាច្រើនខែរវាងប្រទេសរុស្ស៊ីនិងរដ្ឋអំណាចរបស់ប្រធានាធិបតី លោក Donald Trump ស្តីពីការពន្យាពេលសម្រាប់សន្ធិសញ្ញា New START មិនទាន់បាន «បង្រួមការខ្វែងគំនិតគ្នា» នៅឡើយ ហើយសន្ធិសញ្ញានេះនឹងផុតកំណត់ក្នុងរយៈពេលជាងពីរសប្តាហ៍ខាងមុខទៀត។ លោក Biden បានលើកឡើងនូវការគាំទ្រក្នុងការថែរក្សា New START ៕