|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖AP/TTXVN) |
(VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការសំដៅកែលំអរទំនាក់
ទំនងទ្វេភាគីជាមួយអាមេរិក។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria
Zakharova បានអះអាងដូច្នេះនៅសន្និសីទកាសែតប្រចាំសប្ដាហ៍នាថ្ងៃទី ១០ វិច្ចិកា
ក្រោយពីបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបាន
ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ប៉ុន្តែ លោកស្រី Zakharova សង្កត់
ធ្ងន់ថា វាដូចជាជាឆាប់ពេកដើម្បីនាំចេញការបោះជំហានជាក់ស្ដែងដើម្បីកែលំអរ
ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីដោយសារប្រធានាធិបតីជាប់ឆ្នោតលោក Donald
Trump មិនទាន់បង្កើតគណៈរដ្ឋមន្រ្តីថ្មីនៅឡើយទេ។
មុននោះ នាថ្ងៃទី៩ វិច្ចិកាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាសថា
ម៉ូស្គូត្រៀមខ្លួនជាស្រេចស្ដារទំនាក់ទំនងជាមួយវ៉ាស៊ីនតោនឡើងវិញ៕