រុស្ស៊ីត្រៀមខ្លួនជាស្រេចកសាងទំនាក់ទំនងល្អប្រសើនិងមានផលប្រយោជន៍ជាមួយអាមេរិក
(VOVWORLD) - អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov នាថ្ងៃទី ២៩ ធ្នូ បានប្រកាសថា៖ ម៉ូស្គូ សោកស្តាយចំពោះគោលជំហររបស់អាមេរិកជាមួយរុស្ស៊ី។
រុស្ស៊ីត្រៀមខ្លួនជាស្រេចកសាងទំនាក់ទំនងល្អប្រសើនិងមានផលប្រយោជន៍ជាមួយអាមេរិក |
(VOVworld) - អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov នាថ្ងៃទី ២៩ ធ្នូ បានប្រកាសថា៖ ម៉ូស្គូ សោកស្តាយចំពោះគោលជំហររបស់អាមេរិកជាមួយរុស្ស៊ី។ លោក Dmitry Peskov ក៏បាន អះអាងថ៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចកសាងទំនាក់ទំនងល្អប្រសើររជាមួយអាមេរិក។ ប៉ុន្តែ ប្រការនេះទាមទាឲ្យការខំប្រឹងប្រែងពីវ៉ាស៊ីនតោន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Dmitry Peskov បានអះអាងនូវទស្សនៈរបស់ប្រធានាធិបតី លោក Vladimir Putin នោះគឺរុស្ស៊ីមានគោលបំណងទំនាក់ទំនងល្អប្រសើរ ភាគីទាំងពីរមានផលប្រយោជន៍រួម ជាមួយប្រទេសទាំងអស់ដោយឈរលើជំនឿជាក់និងការគោរពគ្នាទៅវិញទៅមក ក្នុងនោះ មានប្រទេសអឺរ៉ុបនិងអាមេរិក។ លោកក៏បានហៅទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកជាការ អស់សង្ឃឹមនៃឆ្នាំ ២០១៧។ មុននេះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ប្រទេសនេះ ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរជាមួយអាមេរិកអំពីការធានាថាមិនធ្វើអន្តរគមន៍ចូលក្នុងការ
ងារផ្ទៃក្នុងរបស់គ្នា៕