រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកស្តីពី បញ្ហានៅស៊ីរីឡើងវិញ
|
រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកស្តីពី បញ្ហានៅស៊ីរីឡើងវិញ (VNA) |
(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ក្រសូងការពារជាតិរុស្ស៊ីបានប្រកាសថា៖
ម៉ូស្គូត្រៀមខ្លួនជាស្រេចជាមួយអាមេរិកស្តីពីបញ្ហានៅស៊ីរី ហើយនឹងបញ្ជូន
អ្នកជំនាញការទៅកាន់ទីក្រុង Geneva (ស្វីស) យ៉ាងឆាប់ៗដើម្បីដំណើរកិច្ច
ប្រជុំ ជាមួយសមភាគីអាមេរិក។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅទី
ក្រុងម៉ូស្គូ រុស្ស៊ី ឧត្តមសេនីយ៍ទោស Viktor Poznikhir បានឲ្យដឹងថា៖ ការផ្តើម
ឡើងពោលខាង លើគឺជាលទ្ធផលនៃការចរចារតាមទូរស័ព្ទនាថ្ងៃដដែល
រវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ។ លោក Poznikhir ក៏បានឲ្យដឹង
ថា៖ ស្ថានភាពនៅស៊ីរីកំពុង អាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ តាមលោក
Poznikhir ថា៖ បណ្ដាក្រុមប្រឆាំង នៅប្រទេសមជ្ឈឹមបូព៌ារនេះកំពុងឆ្លៀត
យកឱកាសដែលបទឈប់បាញ់ ៧ ថ្ងៃ ដើម្បីបំពេញបន្ថែមអាវុធ ប្រមូលផ្តុំ
ឡើងវិញកំលាំង ហើយដំណើរការវាយប្រហារ ទន្ទ្រានកាន់កាប់ទីកន្លែងថ្មី។
រុស្ស៊ីទទួលបានព័ត៌មានថា៖ បណ្ដាក្រុមភេរវកម្មនៅ ស៊ីរីកំពុងត្រៀមរៀប
ចំការវាយប្រហារដោយជាតិគីមីពូលតម្រង់ទៅលើទាហាន រដ្ឋាភិបាលស៊ីរី
និងទីប្រជុំជនប៉ែកខាងកើតទីក្រុង Aleppo។ ប៉ុន្តែ សកម្មភាពដឹក
ជញ្ជូនទំនិញមនុស្សធម៌ទៅកាន់ទីប្រជុំជនកំពុងរងឥទ្ធិពលដ៏ធ្ងន់ធ្ងន់
បំផុត។ មុន នោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
ប្រកាសថា៖ វ៉ាស៊ីនតោន នឹងបញ្ឈប់សហប្រតិបត្តិការជាមួយរុស្ស៊ី ប្រសិន
បើ ម៉ូស្គូនិងរដ្ឋាភិបាលស៊ីរីមិន បញ្ឈប់ការវាយប្រហារទៅលើទីក្រុង
យុទ្ធសាស្ត្រ Aleppo និងស្តារបទឈប់បាញ់ ឡើងវិញ៕