រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការបំផ្លាញចោលអាវុធគីមីនៅស៊ីរី
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី លោក Sergey Shoigu (Image: itar-tass) |
(VOVworld) – នាថ្ងៃទី ១៩ កញ្ញា រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី លោក Sergey
Shoigu បានឲ្យដឹងថា៖ប្រទេសនេះត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការបំផ្លាញ
ចោលអាវុធគីមីរបស់រដ្ឋអំណាចនៃប្រធានាធិតបីស៊ីរី លោក Bashar al-Assad តាម
ការព្រមព្រៀរវាងរុស្ស៊ីនិងអាមេរិកទើបនឹងសម្រេចបាន។ រុស្ស៊ីនឹង ចាត់បណ្ដាអ្នក
ជំនាញការខាងអាវុធគីមី ក៏ដូចជា បណ្ដាកំលាំងប្រដាប់អាវុធរបស់ខ្លួនទៅកាន់ស៊ីរី
ដើម្បីអនុវត្តភារកិច្ចពោលខាងលើ។ ប៉ុន្តែ ស្តីពីការបំផ្លាញចោល ឃ្លាំងអាវុធរបស់
ស៊ីរីលើដែនដីរុស្ស៊ី រដ្ឋមន្ត្រី Shoigu បានឲ្យដឹងថា៖ មូស្គូពំទាន់មានសេចក្តីសម្រេច
ដូច្នេះណាមួយឡើយ។ ប៉ុន្តែលោកក៏បានអះអាងថា៖ រោងចក្ររបស់រុស្ស៊ីមាន
លទ្ធភាពបំផ្លាញចោលអាវុធគីមីទាំងអស់។ នាថ្ងៃដ៏ដែលអង្គការហាមឃាត់អាវុធ
គីមី (OPCW) បានឲ្យដឹងថា៖ អង្គការនេះមិនទាន់កំណត់ពេលវេលាជាក់ស្តែង
ដើម្បីពិនិត្យមើលផែនការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរីនៅឡើយ។ ដោយ
សារ អង្គការនេះនឹងពិភាក្សាអំពីការព្រមព្រៀងរុស្ស៊ី-អាមេរិក នាថ្ងៃទី ២០ កញ្ញា
ខាងមុខ៕