រុស្ស៊ីត្រៀមខ្លួនជាស្រេចឈប់បាញ់ដោយមនុស្សធម៌នៅ Aleppo ចាប់តាំងពីសប្ដាហ៍ខាងមុខ

រុស្ស៊ីត្រៀមខ្លួនជាស្រេចឈប់បាញ់ដោយមនុស្សធម៌នៅ Aleppo ចាប់តាំងពីសប្ដាហ៍ខាងមុខ - ảnh 1
អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov ថ្លែងមតិនៅសន្និសីទកាសែតអំពីបទឈប់បាញ់នៅក្រុង Aleppo (រូបថត៖ITAR-Tass/ TTXVN)

(VOVworld) - នាថ្ងៃទី១៨ សីហា រុស្ស៊ីប្រកាសថា ប្រទេសនេះត្រៀមខ្លួនជា
ស្រេចអនុវត្តន៍បទឈប់បាញ់ដោយមនុស្សធម៌នៅទីក្រុង Aleppo ប្រទេសស៊ីរី ក្នុង
រយៈ ពេល៤៨ម៉ោងជារៀងរាល់សប្ដាហ៍ចាប់តាំងពីសប្ដាហ៍ខាងមុខ។អ្នកនាំពាក្យ
ក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov នាំចេញសេចក្ដីប្រកាសពោល
ខាងលើ ក្រោយពីអ.ស.បអំពាវនាវឲ្យបើកទូលាយបទឈប់បាញ់ដើម្បីជញ្ជូនទំនិញ
ជួយឧបត្ថម្ភមនុស្សធម៌ទៅកាន់ក្រុង Aleppo។
នាថ្ងៃដដែល តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច
ការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ប្រកាសថា EU
 អំពាវនាវឲ្យបង្កើតបទឈប់បាញ់មួយដ៏ភ្លាមមួយរំពិចនៅទីក្រុង Aleppo ដើម្បីបង្ក
លក្ខណៈសំរាប់សហគមន៍អន្តរជាតិចូលទៅទីក្រុងនេះសំដៅជួយឧបត្ថម្ភ
មនុស្សធម៌និងសុខាភិបាលសំរាប់មនុស្សរាប់លាននាក់ដែលកំពុងរស់នៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ