រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទាជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក

(VOVWORLD) - លោក Dmitry Peskov បានសង្កត់ធ្ងន់ថានេះនឹងជាកិច្ចពិភាក្សាមួយដែលក្នុងនោះរាល់ការខ្វែងគំនិតគ្នាត្រូវបានដោះស្រាយកាន់តែស៊ីជម្រៅ ព្រមទាំងបើកលទ្ធភាពនៃការស្វែងរកបញ្ហាស្នូលនិងសមហេតុផលមួយចំនួន សម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងទ្វេរភាគីផងដែរ។
រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទាជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov  (រូបថត៖ RT/TTXVN)

នាថ្ងៃទី ២៤ ខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន (Vladimir Putin) នឹងសំដែងការគាំទ្រ ប្រសិនបើរដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ចូបៃ  ដិន (Joe Biden) បានបង្ហាញពីការត្រៀមខ្លួនធ្វើកិច្ចសន្ទនាជាមួយគ្នា។

រុស្ស៊ីបានជឿជាក់លើលទ្ធភាពបង្កើតយន្តការសន្ទនារវាងទីក្រុងម៉ូស្គូនិងវ៉ា  ស៊ីនតោនប្រកបដោយជោគជ័យ។ លោក Dmitry Peskov បានសង្កត់ធ្ងន់ថានេះនឹងជាកិច្ចពិភាក្សាមួយដែលក្នុងនោះរាល់ការខ្វែងគំនិតគ្នាត្រូវបានដោះស្រាយកាន់តែស៊ីជម្រៅព្រមទាំងបើកលទ្ធភាពនៃការស្វែងរកបញ្ហាស្នូលនិង សមហេតុផលមួយចំនួន សម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងទ្វេរភាគីផងដែរ។

កាលពីសប្តាហ៍មុន សេតវិមានបានប្រកាសថាលោកប្រធានាធិបតីអាមេរិក Joe Biden បានស្នើឱ្យមានការពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្តថ្មី (New START) ក្នុងរយៈពេល ៥ ឆ្នាំទៀតនៅពេលដែលឯកសារនេះនឹងផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខនេះ។ វិធីសាស្ត្ររបស់លោក Joe Biden ស្ទើរតែផ្ទុយយ៉ាងស្រឡះពីវិធីសាស្រ្តមុនរបស់អតីតប្រធានាធិបតីលោក Donald Trump ចំពោះកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរវាងអាមេរិកនិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ