រុស្ស៊ីត្រៀមខ្លួនជាស្រេចបន្តកិច្ចសន្ទនាស្ដីពីការរក្សាស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិក

(VOVWORLD) -រុស្ស៊ីត្រៀមខ្លួនជាស្រេចចាត់វិធានការកែលម្អរាល់កំហិត ព្រមទាំងជឿជាក់ថាទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកនឹងត្រូវបានកែលម្អយ៉ាងពិតជាក់ស្ដែង។
រុស្ស៊ីត្រៀមខ្លួនជាស្រេចបន្តកិច្ចសន្ទនាស្ដីពីការរក្សាស្ថិរភាពយុទ្ធសាស្ត្រជាមួយអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងឆ្វេង) និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

រុស្ស៊ីត្រៀមខ្លួនជាស្រេចបន្ត កិច្ចសន្ទនាស្ដីពីការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រជាមួយអាមេរិក ដែលរួមទាំងការអភិវឌ្ឍគោលគំនិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរថ្មី។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសដូច្នេះនាថ្ងៃទី ៨ ខែឧសភា មុនដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ទៅកាន់រុស្ស៊ី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួន ក្នុងទំនាក់ទំនងទ្វេភាគី និងរបៀបវារៈអន្តរជាតិ ដូចជាស្ថានភាពនៅវ៉េណេស៊ុយអេឡា ស៊ីរី និងអ៊ុយក្រែន។

សេចក្ដីប្រកាសពោលខាងលើ បានលើកឡើងយ៉ាងច្បាស់ថា ក្នុងបរិបទ ដែលកើតមានឡើងការគំរាមកំហែងថ្មីៗជាច្រើនពីភាគីអាមេរិកនោះ រុស្ស៊ីនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាសន្តិសុខជាតិ។ ទន្ទឹមនឹងនេះ រុស្ស៊ីត្រៀមខ្លួនជាស្រេចចាត់វិធានការកែលម្អរាល់កំហិត ព្រមទាំងជឿជាក់ថាទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកនឹងត្រូវបានកែលម្អយ៉ាងពិតជាក់ស្ដែង។ លើសពីនេះទៅទៀត ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចរួមជាមួយទីក្រុងវ៉ាស៊ីនតោនកសាងទំនាក់ទំនងសហប្រតិបត្តិការដែលមានលក្ខណៈស្ថាបនា ជិតស្និទ្ធិ ដោយផ្អែកលើមូលដ្ឋានសមភាពនិងមានផលប្រយោជន៍ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ