រុស្ស៊ីត្រៀមខ្លួនជាស្រេច​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​កសិកម្ម​ជាមួយ​វៀតណាម និងអាស៊ាន

(VOVWORLD) - នាថ្ងៃទី ២៧ ខែកក្កដា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានប្រកាសថា ស្ថាប័ននេះបានត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយវៀតណាម និងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើវិស័យកសិកម្ម។
រុស្ស៊ីត្រៀមខ្លួនជាស្រេច​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​កសិកម្ម​ជាមួយ​វៀតណាម និងអាស៊ាន - ảnh 1 (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិគ្រោះយោបល់ជាន់ខ្ពស់ស្ដីពីសេដ្ឋកិច្ចរវាងរុស្ស៊ី - អាស៊ាន នោះ ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី និងគម្រោងពិសេស ចំណុះក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោកស្រី Natalya Stapran បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ រុស្ស៊ីបានបង្កើនការនាំចេញផលិតផលកសិកម្ម ទៅកាន់វៀតណាមច្រើនជាង ៤ ដងបើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។ ទន្ទឹមនឹងនេះ  លោកស្រីបានអះអាងថាក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងអាស៊ានលើវិស័យកសិកម្មផងដែរ។។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាននោះ មន្ត្រីរុស្ស៊ីរូបនេះបានអះអាងថានឹងដាក់ឲ្យដំណើរការនូវគម្រោងមួយចំនួនលើវិស័យបន្សុតទឹក និងការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្ដូរថ្មី ដើម្បី លើកកម្ពស់និរន្តរភាពនៃការប្រើប្រាស់ដីកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ