រុស្ស៊ីត្រៀមខ្លួនជាស្រេចស្តារឡើងវិញទំនាក់ទំនងជាមួយអាមេរិក
|
រុស្ស៊ីត្រៀមខ្លួនជាស្រេចស្តារឡើងវិញទំនាក់ទំនងជាមួយអាមេរិក (VNA) |
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ កាសែតអ៊ូទ្រីស Profiil បានដកស្រង់ពាក្យសំដី
របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានអះអាងថា៖ ម៉ូស្គូ
ត្រៀមខ្លួនជាស្រេចអនុវត្តការទទួលខុសត្រូវរបស់ខ្លួនដើម្បីឆ្ពោះទៅការកែលំអរ
ទំនាក់ទំនងជាមួយអាមេរិកឡើងវិញដែលត្រូវបានរងឥទ្ធិពលដ៏ធ្ងន់ធ្ងរក្រោម
រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama។ លោក Sergei
Lavrov បានឲ្យដឹងថា៖ ម៉ូស្គូតាមដានយ៉ាងម៉ត់ចត់រាល់សេចក្តីប្រកាសរបស់
ប្រធានាធិបតីអាមេរិក លោក Donald Trump។ ប៉ុន្តែ ដូចជាភ្លាមៗពេក ដើម្បី
ពិភាគ្សាអំពីការដោះស្រាយបញ្ហាមួយចំនួនជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក
ដឹកនាំដោយគណៈបក្សសាធារណៈ។ ម៉ូស្គូនឹងរងចាំគណៈរដ្ឋមន្ត្រីជាផ្លូវការនៃ
រដ្ឋអំណាចត្រូវបានបង្កើតដ៏ពេញលេញដើម្បីស្វែងយល់ពីទស្សនៈរបស់គេសំដៅ
កំណត់អាទិភាពក្នុងកិច្ចការបរទេស។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Sergei Lavrov ក៏បានវាយតំលៃដែរថា៖ រុស្ស៊ីនិងអាមេរិកមានសក្តានុភាពសហ
ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យានិងការប្រយុទ្ធប្រឆាំងនឹងភេវរកម្មអន្តរជាតិ
ផងដែរ៕