រុស្ស៊ីត្រៀមខ្លួនសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរួម
(VOVWORLD) - នៅក្នុងសារជាវីដេអូផ្ញើទៅកាន់កិច្ចប្រជុំអន្តរជាតិលើកទី ១១ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខដែលបានប្រព្រឹត្តិទៅនៅជាយក្រុងម៉ូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី ២៤ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ មជ្ឈមណ្ឌលថ្មីនៃភាពតានតឹងបានលេចឡើង ហើយបន្ទុកនៃជម្លោះកាន់តែកើនឡើង។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ រូបថត៖ AFP/TTXVN |
ដូច្នេះ មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងស្ថិរភាពពិភពលោក បន្តកសាងប្រព័ន្ធសន្តិសុខឯកភាព ដែលមិនអាចបំបែកបាន ដោះស្រាយកិច្ចការទ្រង់ទ្រាយធំ ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្ម បច្ចេកវិទ្យា និងសង្គម។ ដើម្បីសម្រេចបានគោលដៅទាំងនេះ ជាដំបូង ចាំបាច់ត្រូវមានការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការនិងទំនុកចិត្ត។ ប្រធានាធិបតីរុស្ស៊ី លោក V.Putin បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើអន្តរកម្មជាមួយប្រទេសទាំងអស់ដែលមានការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរួម។ នៅក្នុងសុន្ទរកថានេះដែរប្រធានាធិបតីរុស្ស៊ីក៏បានអះអាងថា រុស្ស៊ីគោរពទំនាក់ទំនងដ៏រឹងមាំ មិត្តភាព និងគួរឱ្យទុកចិត្តជាមួយបណ្តាប្រទេសអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ហើយនឹងពង្រឹងទំនាក់ទំនងទាំងនេះតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕