រុស្ស៊ីទុកចំហកិច្ចសន្ទនាជាមួយអាមេរិកស្ដីពីបញ្ហាអន្តរជាតិនានា

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី២ កក្កដា បានឆ្លើយសម្ភាសន៍ជាមួយកាសែត Izvestia របស់រុស្ស៊ី ក្នុងនោះ អ្នក ការទូតរូបនេះបានវាយតំលៃអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិក។
រុស្ស៊ីទុកចំហកិច្ចសន្ទនាជាមួយអាមេរិកស្ដីពីបញ្ហាអន្តរជាតិនានា - ảnh 1កម្លាំងកងទ័ពអ៊ុយក្រែនយាមល្បាតនៅជិតតំបន់ Lugansk (រូបថត៖AFP)

(VOVworld) - អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី២ កក្កដា បានឆ្លើយសម្ភាសន៍ជាមួយកាសែត Izvestia របស់រុស្ស៊ី ក្នុងនោះ អ្នក ការទូតរូបនេះបានវាយតំលៃអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិក។ស្ដីពីបញ្ហាស៊ីរី លោក Sergei Ryabkov ចាត់ទុកថា ការវាយប្រហាររបស់អាមេរិកទៅលើមូលដ្ឋានកង ទ័ពជើងអាកាសរបស់រដ្ឋាភិបាលស៊ីរីកាលពីខែមេសាកន្លងទៅ បានជះឥទ្ធិពលទៅលើ គ្រឹះស្ថានទំនាក់ទំនងរុស្ស៊ី-អាមេរិក។ចេតនារបស់អាមេរិកគឺប្រើប្រាស់អំពើហឹង្សា ដោយឯកតោភាគីដើម្បីជំរុញផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ប៉ុន្តែ ប្រការនេះគឺមិនអាចទទួលយកបានឡើយចំពោះរុស្ស៊ី។

        ស្ដីពីបញ្ហាស.ប.បកូរ៉េ រុស្ស៊ីបានសំដែងការព្រួយបារម្ភអំពីស្ថានភាពនា បច្ចុប្បន្ន។ប្រសិនបើអាមេរិកបន្តបង្កើនសម្ពាធទៅលើស.ប.បកូរ៉េ ស្ថានភាពនេះ អាចបង្កជំលោះ។រុស្ស៊ីស្នើឲ្យអាមេរិកបោះបង់ចោលគោលនយោបាយដែល បណ្ដាលឲ្យភាពតានតឹងឡើងជណ្ដើរនៅឧបទ្វីបកូរ៉េ។

        ស្ដីពីបញ្ហាអ៊ុយក្រែន លោក Sergei Ryabkov អះអាងថា រាល់សេចក្ដី ប្រកាសរបស់អាមេរិកនិងសហភាពអឺរ៉ុប (EU) ដោយចាត់ទុកថា រុស្ស៊ីមានការ ទាក់ទិនដល់ការអនុវត្តកិច្ចព្រមព្រៀង Minsk គឺមិនសមហេតុផលនោះទេ។លោក  Sergei Ryabkov ប្រកាសថា រុស្ស៊ីនៅទុកចំហលទ្ធភាពពីការសន្ទនានិងផ្លាស់ ប្ដូរទស្សនៈជាមួយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ