រុស្ស៊ីទទួលស្គាល់ឯករាជ្យនៃតំបន់ Kherson និង Zaporizhzhia

(VOVWORLD) - យោងតាមសារព័ត៌មាន Sputniknews នៅថ្ងៃទី៣០ ខែកញ្ញា ច្រកទ្វារអេឡិចត្រូនិកផ្លូរច្បាប់របស់រុស្ស៊ីបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ឯករាជ្យ និងអធិបតេយ្យភាពនៃតំបន់ Kherson និង Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ 

មុននោះ នាថ្ងៃទី ២៧ ខែកញ្ញា អាជ្ញាធរនៃតំបន់ទាំងពីរ ក្នុងប្រទេសអ៊ុយក្រែនបានប្រកាសលទ្ធផលនៃការធ្វើប្រជាមតិស្តីពីការបញ្ចូលជាផ្នែកមួយរបស់រុស្ស៊ី។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ២៧ ខែកញ្ញាបានប្រកាសថា លោកនឹងមិនទទួលស្គាល់លទ្ធផលប្រជាមតិនៅក្នុងតំបន់ខាងលើនោះឡើយ ហើយនឹងមិនចរចាជាមួយរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបានធ្វើ “ប្រជាមតិ” ដាក់បញ្ចូលតំបន់ដែនដីចំនួន ៤ របស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ