រុស្ស៊ីទទួលស្គាល់ឯករាជ្យរបស់សាធារណៈរដ្ឋស្វ័យប្រកាសចំនួន២នៅ Donbass

(VOVWORLD) - នាព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ តាមម៉ោងទីក្រុងហាណូយ រុស្ស៊ីបានទទួល ស្គាល់ឯករាជ្យភាព ព្រមទាំងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជួយឧបត្ថម្ភ ជាមួយសាធារណៈរដ្ឋស្វ័យប្រកាសចំនួន២គឺ Donest (DPR) និង Luhansk (LRP) នៅភាគខាងកើតអ៊ុយក្រែន។ 

រុស្ស៊ីទទួលស្គាល់ឯករាជ្យរបស់សាធារណៈរដ្ឋស្វ័យប្រកាសចំនួន២នៅ Donbass - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ វិមានគ្រឹមឡាំង)
បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីកាលពីរាត្រីថ្ងៃទី២១ កុម្ភៈ លោកប្រធានាធិបតី Vladimir Putin បានថ្លែង សុន្ទរកថាទៅកាន់ប្រជាពលរដ្ឋក្នុងប្រទេស ក្នុងនោះនិយាយអំពីបញ្ហាសំខាន់ជាច្រើន ហើយសំណូមពរឲ្យ “បញ្ចប់ភ្លាមមួយរំពិចនូវសកម្មភាពយោធា” នៅតំបន់ Donbass ព្រមទាំងសង្កត់ធ្ងន់ថា ក្នុងករណីផ្ទុយទៅវិញ “ការទទួលខុសត្រូវពាក់ព័ន្ធដលការវាយ ប្រយុទ្ធដ៏បង្ហូរឈាម” ដែលអាចកើតមានឡើងទាំងអស់ សុទ្ធតែមកពីអ៊ុយក្រែន។
ជាប្រតិកម្មនៅចំពោះមុខការបោះជំហានខាងលើរបស់រុស្ស៊ី សេតវិមានបាន ប្រកាសថា លោកប្រធានាធិបតី Joe Biden មានផែនការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុថ្មីលើតំបន់ដែនដី Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន ដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសម្រេចចិត្តទទួលស្គាល់ឯករាជ្យ។ នាថ្ងៃដដែល ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz លោកប្រធានាធិបតី Joe Biden និងមេដឹកនាំទាំងនោះ បានថ្កោលទោសយ៉ាងខ្លាំងក្លាលើការសម្រេចចិត្ត របស់រុស្ស៊ីដោយទទួលស្គាល់តំបន់ Donetsk និង Luhansk គឺ “ឯករាជ្យ” ព្រមទាំង ពិភាក្សាអំពីវិធីដែលពួកគេនឹងបន្ត សម្របសម្រួលប្រតិកម្មក្នុងការបោះជំហានបន្ទាប់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ