រុស្ស៊ី-ទួរគី-អ៊ីរ៉ង់គាំទ្រភាគីប្រឆាំងនៅស៊ីរីក្នុងការចូលរួមចរចារសន្តិភាព

រុស្ស៊ី-ទួរគី-អ៊ីរ៉ង់គាំទ្រភាគីប្រឆាំងនៅស៊ីរីក្នុងការចូលរួមចរចារសន្តិភាព - ảnh 1
រុស្ស៊ី-ទួរគី-អ៊ីរ៉ង់គាំទ្រភាគីប្រឆាំងនៅស៊ីរីក្នុងការចូលរួមចរចារសន្តិភាព (VNA)


(VOVworld) – នាថ្ងៃទី ២៤ មករា បញ្ចប់ការចរចារសន្តិភាពស្តីពីស្ថានភាពនៅ
ស៊ីរីដែលបានប្រព្រឹត្តទៅនៅទីក្រុង Astana កាហ្សាក់ស្ថាន ប្រទេសគាំពារចំនួន
 ៣ រួមមាន រុស្ស៊ី អ៊ីរ៉ង់និងទួរគីបានចេញសេចក្តីថ្លែងការណ៍រួមដែលអះអាងនូវ
ការ ទទួលបានឯកភាពស្តីពីយន្តការឃ្លាំមើលការអនុវត្តបទឈប់បាញ់នៅស៊ីរី។
 តាម សេចក្តីថ្លែងការណ៍នេះ រុស្ស៊ីអ៊ីរ៉ង់និងទួរគីបានឯកភាពបង្កើតឡើងយន្ត
ការត្រីភាគី ដើម្បីឃ្លាំមើលនិងធានាការអនុវត្តដោយពេញលេញបទឈប់បាញ់។
ឯកសារនោះកំណត់ច្បាស់ថា៖ ប្រទេសគាំពារទាំង ៣ គាំទ្រការត្រៀមខ្លួនជាស្រេច
នៃបណ្ដាក្រុមភាគីប្រឆាំងប្រដាប់អាវុធក្នុងការចូលរួមវង់ចរចារនយោបាយជា
បន្តក្រោម ការគាំពាររបស់ អ.ស.ប នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ៨ កុម្ភៈ
ខាងមុខ។ ក្នុងពេលនោះ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី
លោក Staffan de Mitsura បានចាត់ទុកថា៖ អ.ស.ប. បន្តដឹកនាំដំណើរការ
សន្តិភាពស៊ីរី និងបណ្តាការចរចារនៅប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ