|
ទីស្ដីការអង្គការសហប្រជាជាតិនិងអង្គការទទួលបន្ទុកការហាមប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។ (tinnong.vn) |
Vovworld-នាថ្ងៃទី២៤ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រកាសឲ្យម៉ូស្គូនឹងធ្វើជាអធិបតីក្នុងកិច្ចចរចារអន្តរជាតិអំពីការបំផ្លាញ់ចោល
អាវុធគីមីគ្រប់ប្រភេទរបស់ស៊ីរីនាថ្ងៃទី២៧ធ្នូខាងមុខ។ ថ្លែងមតិពីវិទ្យុសម្លេងរុស្ស៊ី
អនុរដ្ឋមន្ត្រី Ryabkov បានឲ្យដឹងថា ចូលរួមការចរចារនៅរដ្ឋធានីម៉ូស្គូមានអ្នកជំនាញ
ការមកពីរុស្ស៊ី អាមេរិក ស៊ីរី អង្គការសហប្រជាជាតិនិងអង្គការទទួលបន្ទុកការហាម
ប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។
ផែនការពោលខាងលើត្រូវបាន OPCW អនុម័តនៅទីក្រុង La Hay ប្រទេស
ហូឡង់នាខែមុន តាមរយៈនោះបណ្ដាជាតិគីមីបំពុលបំផុតនឹងបានបញ្ជូនចេញពី
ស៊ីរីមុនថ្ងៃទី៣១ធ្នូនិងបានបំផ្លាញចោលមុនពាក់កណ្ដាលខែមិនាឆ្នាំ២០១៤។
បរិមាណជាតិគីមីដែលបានរាយការណ៍ផ្សេងៗនឹងបានបំផ្លាញចោលមុនថ្ងៃទី៣០
មិថុនាឆ្នាំ២០១៤៕