រុស្ស៊ីនិង NATO ខ្វែងគំនិតអំពីបញ្ហាអ៊ុយក្រែន

រុស្ស៊ីនិង NATO ខ្វែងគំនិតអំពីបញ្ហាអ៊ុយក្រែន - ảnh 1
អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖AFP/TTXVN)

(VOVworld) - រុស្ស៊ីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មិនអាច
ឆ្លតផុតការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីបញ្ហាអ៊ុយក្រែន។នេះជាការ ប្រកាសរបស់
អគ្គលេខាធិការ NATO លោក Jens Stoltenberg ក្រោយពីកិច្ចប្រជុំ ថ្នាក់ឯកអគ្គរដ្ឋទូត
ក្រុមប្រឹក្សារុស្ស៊ី-NATO នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែល ហ្សិក នាថ្ងៃទី១៣
កក្កដា។ប៉ុន្តែ មន្ត្រី NATO រូបនេះមិនលើកច្បាស់នូវការខ្វែង គំនិតនោះគឺអ្វីទេ។
ក្នុងពេលនោះ ថ្លែងមតិក្រោយពីកិច្ចប្រជុំនៅក្រុងព្រុចស៊ែល តំណាងអចិន្ត្រៃ
របស់ រុស្ស៊ីប្រចាំនៅ NATO លោក Alexander Grushko បានអះអាងថា គ្មានសកម្ម
ភាពយោធាណាមួយរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ព្រមទាំងសង្កត់ធ្ងន់ថា ការដោះ
ស្រាយវិបត្តិនៅប្រទេសជិតខាងពឹងផ្អែកទៅលើលទ្ធភាពដែលរដ្ឋអំណាច Kiev
អនុវត្តន៍ការបោះជំហានដែលត្រូវបានព្រមព្រៀង។ក្រៅពីនោះ តំណាងរបស់រុស្ស៊ី
ប្រចាំនៅ NATO ក៏បានចោទប្រកាន់នូវវិធានការរបស់សម្ព័ន្ធភាពយោធានេះនៅ
តំបន់ប៉ែកខាងកើតរុស្ស៊ីគឺមិនសមស្របឡើយ។លោក Grushko ចាត់ទុកថា
NATO កំពុងធ្វើឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកបរិយាកាសនៃសង្គ្រាមត្រជាក់
ព្រមទាំងអះអាងថា រូបសណ្ឋានប្រឈមមុខ ដែល NATO កំពុងបង្កើតមិនអាច
ដាក់សម្ពាធទៅលើរុស្ស៊ីបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ