រុស្សីនិង NATO ព្រមានអាមេរិកស្តីអំពីគំនិតចង់ផ្គត់ផ្គង់អាវុធសំរាប់អ៊ុយក្រែន


រុស្សីនិង NATO ព្រមានអាមេរិកស្តីអំពីគំនិតចង់ផ្គត់ផ្គង់អាវុធសំរាប់អ៊ុយក្រែន - ảnh 1
រុស្សីនិង NATO ព្រមានអាមេរិកស្តីអំពីគំនិតចង់ផ្គត់ផ្គង់អាវុធសំរាប់អ៊ុយក្រែន (Image: VNA)


(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ រុស្ស៊ីបានឡើងសម្លេងព្រមានអាមេរិកអំពីគំនិតចង់ផ្តល់ អាវុធសំរាប់អ៊ុយក្រែន ហើយសង្កត់ធ្ងន់ថា៖ កាយវិការនេះនឹងបំផ្លិចបំផ្លាញទំនាក់ទំនង រវាងប្រទេសទាំង ២។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក  Alexander Lukashevich បានឲ្យដឹងថា៖ ម៉ូស្គូព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះផែនការរបស់​លោកខាងលិចស្តី
អំពីលទ្ធភាពផ្គត់ផ្គង់អាវុធសំរាប់កងទ័ពអ៊ុយក្រែន។ លោក Lukashevich បានឲ្យដឹង
ថែមទៀតថា៖ ប្រការនេះមិនត្រឹមតែធ្វើឲ្យវិបត្តិនៅតំបន់ខាង កើតនៅអ៊ុយក្រែនមាន
បំរ៉ែបំរួលកាន់តែស្មុគស្មាញថែមទៀត ប៉ុណ្ណោះទេ ថែមទាំង គំរាមកំហែងទៅលើ
សន្តិសុខរបស់រុស្ស៊ីទៀតផង ក្នុងកាលៈទេសៈ តំបន់ដែនដីរបស់រុស្ស៊ីត្រូវបាន
វាយប្រហារដោយកាំភ្លើងធំពីអ៊ុយក្រែន។ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសនៃ
អង្គការអាត្លង់ទិកខាងជើង (NATO) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៥ កុម្ភៈ នៅទីក្រុង
Brussels បែលហ្ស៊ីក ប្រទេសជាសមាជិក NATO បានប្រឆាំងជំទាស់គំនិតចង់ផ្តល់
អាវុធសំរាប់អ៊ុយក្រែនរបស់អាមេរិក។ ឆ្លើយសំណួរបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន
ស្តីអំពីសំណូមពររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ដែល
បានស្នើរឲ្យ NATO ផ្តល់អាវុធសំរាប់កងទ័ពប្រទេសនេះសំដៅទប់ស្កាត់កំលាំង
ប្រឆាំងនៅតំបន់ខាងកើតអ៊ុយក្រែន លោកស្រី Ursula von der Leyen រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា៖ ការផ្តល់អាវុធសំរាប់អ៊ុយក្រែន
នឹងជាការខុសឆ្គងមួយហើយនិងជំលោះក្នុងតំបន់នឹងមិនអាចដោះស្រាយបាន
ឡើយ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការពារប្រទេសហូឡង់ លោកស្រី Jeanine Hennis
Palsschaert ក៏បានអះអាងថា៖ ជំនួបសន្ទនានយោបាយគឺជាផ្លូវតែមួយគត់ដើម្បី
ប្រទេសអ៊ុយក្រែនរូចផុតពីវិបត្តិ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ