រុស្ស៊ីនិង Serbia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន


រុស្ស៊ីនិង Serbia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន - ảnh 1
រុស្ស៊ីនិង Serbia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ តុលា ក្នុងដំណើទស្សនកិច្ចជាផ្លូវការនៅ Serbia របស់
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ភាគីទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធា កិច្ចការពារព័ត៌មានសម្ងាត់ ថាមពលនិងផ្លូវដែក។ ប្រធានធិបតីរុស្ស៊ីក៏បានជួបចរចារជាមួយសមភាគី Serbia
លោក  Tomislav Nikolic និងជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីប្រទេសសាមី លោក
Aleksandar Vuvic ដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួប
អនុស្សារ វរីយ៍លើកទី ៧០ នៃទិវារំដោះរួជផុតពីរបបណាស្ស៊ីក្នុងសង្គ្រាមលោក
លើកទី ២។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតី Serbia លោក  Tomislav Nikolic បាន
ថ្លែងអំណរ គុណចំពោះការជួយឧបត្ថម្ភរបស់សហព័ន្ធស៊ូវៀត។ រីឯខ្លួនវិញ
នាយករដ្ឋមន្ត្រី Aleksandar Vuvic បានប្រសាសថា៖ Serbia ជានិច្ចកាលជាប្រទេស
មិត្តទំនុកទុកចិត្ត របស់រុស្ស៊ី ហើយសង្ឃឹមថា៖ ទំនាក់ទំនងទ្វាភាគីនឹងអភិវឌ្ឍន៍
ឲ្យបានខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ