រុស្ស៊ីនិងកូរ៉េខាងត្បូងអំពាវនាវឲ្យបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ

រុស្ស៊ីនិងកូរ៉េខាងត្បូងអំពាវនាវឲ្យបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្នុងជំនួបចរចារជាមួយសមភាគីកូរ៉េខាងត្បូង (រូបថត៖Sputnik)

(VOVworld) - ថ្លែងមតិបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង
លោក Yun Byung-se នាថ្ងៃទី១៣ មិថុនា នៅទីក្រុងម៉ូស្គូ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី
លោក Sergei Lavrov ប្រកាសថា ប្រទេសទាំងពីរបានអះអាងជាថ្មីម្ដងទៀតនូវការ
សន្យាឆ្ពោះទៅគោលដៅគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយទាំងរុស្ស៊ីនិង
កូរ៉េខាងត្បូងមិនយល់ព្រមជាមួយស.ប.បកូរ៉េដែលស្វ័យប្រកាសថា​ជាប្រទេសមាន
កម្មសិទ្ធិអាវុធនុយក្លេអ៊ែរនោះឡើយ។រដ្ឋមន្រ្តីលោក Lavrov បាន សង្កត់ធ្ងន់ថា រុស្ស៊ី
នឹងខំប្រឹងប្រែងអនុវត្តន៍យ៉ាងគ្រប់គ្រាន់នូវសេចក្ដីសំរេចចិត្ត លេខ២២៧០របស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.បដែលត្រូវបានអនុម័តនាខែមិនា កន្លងទៅដើម្បីរាំងស្កាត់កម្ម
វិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ស.ប.បកូរ៉េ។លោក Lavrov ក៏បានប្រកាសថា មិន
អាចយល់ព្រមជាមួយការដែលប្រែក្លាយតំបន់នេះ ទៅជាតំបន់ប្រឈមមុខគ្នាឡើយ
 ដោយសារបញ្ហាទាំងអស់គប្បីត្រូវបានដោះ ស្រាយតាមការចរចារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ