រុស្ស៊ីនិងកំលាំងជ្រុលនិយមនៅស៊ីរីបន្តចរចានៅខេត្ត Daraa

(VOVWORLD) - នាថ្ងៃទី ១ កក្កដា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា៖ បណ្ដាការចរចារវាងរុស្ស៊ីនិងកំលាំងជ្រុលនិយមប្រដាប់អាវុធនៅខេត្ត Daraa ភាគខាងត្បូងស៊ីរី បន្តប្រព្រឹត្តទៅក្នុងការខំប្រឹងប្រែងទទួលឲ្យបានដំណោះ ស្រាយសំរាប់ជំលោះនៅតំបន់នេះ។ 
រុស្ស៊ីនិងកំលាំងជ្រុលនិយមនៅស៊ីរីបន្តចរចានៅខេត្ត Daraa  - ảnh 1 រុស្ស៊ីនិងកំលាំងជ្រុលនិយមនៅស៊ីរីបន្តចរចានៅខេត្ត Daraa 

នាថ្ងៃទី ១ កក្កដា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា៖ បណ្ដាការចរចារវាងរុស្ស៊ីនិងកំលាំងជ្រុលនិយមប្រដាប់អាវុធនៅខេត្ត Daraa ភាគខាងត្បូងស៊ីរី បន្តប្រព្រឹត្តទៅក្នុងការខំប្រឹងប្រែងទទួលឲ្យបានដំណោះ ស្រាយសំរាប់ជំលោះនៅតំបន់នេះ។ កាយវិការពោលខាងលើប្រព្រឹត្តទៅក្នុងកា លៈទេសៈមានព័ត៌មានថា៖ រុស្ស៊ីបានលើកឡើងលក្ខ័ណ្ឌមួយ ចំពោះកំលាំងជ្រុលនិយមនៅខេត្ត Daraa។ តាម SOHR ថា៖ រុស្ស៊ីបានស្នើឲ្យ កំលាំងជ្រុលនិយមធ្វើការប្រគល់អាវុធធុននិងមធ្យម ក្នុងពេលនោះ អាវុធធុន ស្រាលត្រូវបានកំណត់ពេលវេលាជាក់ស្តែង។ តាមនោះ អង្គភាពប៉ូលីសរបស់ស៊ីរីនិងរុស្ស៊ីនឹងត្រូវបានដាក់ពង្រាយនៅខេត្ត Daraa។ ក្រៅពីនោះ ស្ថាប័នរដ្ឋាភិបាលនឹងវិលត្រឡប់ធ្វើសកម្មភាពវិញនៅខេត្តនេះដែរ ប៉ុន្តែ កងទ័ពស៊ីរីនឹងមិនឈានចូលបណ្ដាតំបន់ដែលកំលាំងជ្រុលនិយមកំពុងទន្ទ្រានកាន់កាប់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ