រុស្ស៊ីនិងគុយបាអះអាងនូវទំនាក់ទំនង សម្ព័ន្ធមិត្តជាយុទ្ធសាស្ត្រ
(VOVWORLD) -នាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ បានប្រព្រឹត្តិទៅកិច្ចពិភាក្សាការងារជាផ្លូវការរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមួយប្រធាន ក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin(ស្ដាំ) ជាមួយប្រធាន ក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel(ឆ្វេង) (រូបថត៖ kremlin) |
នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងនូវទំនាក់ទំនងរវាងរុស្ស៊ី និងគុយបា គឺមានចរិតលក្ខណៈសម្ព័ន្ធមិត្ត យុទ្ធសាស្ត្រ ដែលបានផ្សារភ្ជាប់តាមរយៈចំណងមិត្តភាពដ៏រឹងមាំ យោគយល់គ្នា គោរពគ្នា និងសាមគ្គីគ្នាទៅវិញទៅមក។
បញ្ចប់កិច្ចពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីររូបរុស្ស៊ី និងគុយបាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយកត់សម្គាល់នូវទំនាក់ទំនងទ្វេភាគីនៅកម្រិតខ្ពស់ ដែលកំពុងអភិវឌ្ឍន៍យ៉ាងរស់រវើក ដោយរាក្សាបាននូវចរិតលក្ខណៈយុទ្ធសាស្ត្រ ស្មោះត្រង់ និងឆ្ពោះទៅអានាគត។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ភាគីទាងពីរបានអះអាងថានឹងបន្តរួមសហការយ៉ាងជិតស្និទ្ធថែមទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅឆាកអន្តរជាតិ ត្រៀមខ្លួនជាស្រេចរួមគ្នាជំរុញទស្សនៈរួម ក្នុងក្របខ័ណ្ឌនៃវេទិកា និងអង្គការពហុភាគី ព្រមទាំងអះអាងនូវសារៈសំខាន់នៃរាល់ការខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិមនុស្ស៕