រុស្ស៊ីនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាង៣០

រុស្ស៊ីនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាង៣០ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ)​និងប្រធានាធិបតីចិនលោក Xi Jinping

(VOVworld) - នាថ្ងៃទី២៥ មិថុនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅ
បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិនតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី
ចិនលោក Xi Jinping។នៅជំនួបចរចារជាមួយលោក Xi Jinping ប្រធានា ធិបតីលោក
 Vladimir Putin បានសង្កត់ធ្ងន់ថា ប្រជាជននៃប្រទេសទាំង២មាន គោលបំណងបង្កើន
និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី​ ព្រមទាំងសំដែងជំនឿជាក់ ថា រុស្ស៊ីនិងចិនអាច
ទទួលបានសមិទ្ធិដ៏ធំធេងលើគ្រប់វិស័យផងដែរ។រីឯខ្លួនវិញ ប្រធានាធិបតីលោក
 Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសទាំង២គប្បីជំរុញយ៉ាង ទូលំទូលាយនូវសតិ
អារម្មណ៍ទំនាក់ទំនងមិត្តភាពជាអមតៈ។ក្រោយពីជំនួបចរចារ ថ្នាក់ដឹកនាំទាំងពីរ
រូបបានអញ្ជើញធ្វើកសិណ សាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ
បតិ្តការជាង៣០លើច្រើនវិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការទូត ហេដ្ឋារចនា
សម្ព័ន្ធ បច្ចេកវិទ្យា និងកសិកម្មជាដើម។ប្រទេសទាំងពីរក៏ បានចេញសេចក្ដីថ្លែង
ការណ៍រួម​ក្នុងនោះសន្យាអំពីការបង្កើនស្ថិរភាពយុទ្ធសាស្ត្រ លើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ