រុស្ស៊ីនិងចិនឆ្ពោះទៅគោលដៅសម្រេចឲ្យបានមហិច្ចតាថែមទៀតក្នុងកិច្ចសហប្រតិបត្តិ ការទ្វេភាគី

(VOVWORLD) -ថ្ងៃទី១៨ខែកញ្ញា នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីចិន លោក Han Zheng ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា កំរិតនៃទំនាក់ទំនងរវាងរុស្ស៊ីនិងចិននាបច្ចុប្បន្ន អាចអនុញ្ញាតឲ្យទីក្រុងម៉ូស្កូ និងទីក្រុងប៉េកាំងដាក់ចេញគោលដៅសម្រេចឲ្យបាននូវមហិច្ចតាថែមទៀតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
រុស្ស៊ីនិងចិនឆ្ពោះទៅគោលដៅសម្រេចឲ្យបានមហិច្ចតាថែមទៀតក្នុងកិច្ចសហប្រតិបត្តិ ការទ្វេភាគី - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin 

នាថ្នាក់ដឹកនាំរុស្ស៊ីបានលើកច្បាស់ថា ប្រទេសទាំងពីរកំពុងរក្សាកិច្ចសន្ទនាយ៉ាងសកម្មនៅគ្រប់ជាន់ថ្នាក់ និងសម្រេច បាននូវសមិទ្ធិផលនិងជោគជ័យថ្មីទៀតផង។

        រីឯខ្លួនវិញ លោក Han Zheng បានក្រើនរំលឹកថាដំណើរទស្សនកិច្ចនៅរុស្ស៊ី របស់លោកសំដៅអនុវត្តកិច្ចព្រមព្រៀងនានាដែលលោក Vladimir Putin និង ប្រធានរដ្ឋចិន លោក ស៊ីជីនពីង សម្រេចបានកាលពីមុននោះ។ លោក Han Zheng ក៏អះអាងថាចិនតែងតែចាត់ទុករុស្ស៊ីជាដៃគូអាទិភាពក្នុងការវិនិយោគ និងត្រៀមខ្លួនជាស្រេចសហការជាមួយរុស្ស៊ីក្នុងការអនវុត្តឲ្យពេញលេញនូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចកាលពី មុននោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ