រុស្ស៊ីនិងចិនប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ២២ សីហា រុស្ស៊ីនិងចិនបានឡើងសម្លេងប្រឆាំងជំទាស់ បណ្ដាបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើក្រុមហ៊ុននិងបុគ្គលចំនួន ១៦ របស់ចិននិងរុស្ស៊ីដោយមានចោទប្រកាន់ទាក់ទិនដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកាជ្រួចរបស់កូរ៉េខាងជើង។ 
 
រុស្ស៊ីនិងចិនប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក  - ảnh 1 រុស្ស៊ីនិងចិនប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក 

(VOVworld) – នាថ្ងៃទី ២២ សីហា រុស្ស៊ីនិងចិនបានឡើងសម្លេងប្រឆាំងជំទាស់ បណ្ដាបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើក្រុមហ៊ុននិងបុគ្គលចំនួន ១៦ របស់ចិននិងរុស្ស៊ីដោយមានចោទប្រកាន់ទាក់ទិនដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកាជ្រួចរបស់កូរ៉េខាងជើង។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចាត់ទុកថា៖ ការដែល អាមេរិកបញ្ជូលប្រជាពលរដ្ឋចំនួន ៤ នាក់និងក្រុមហ៊ុនមួយទៀតរបស់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មគឺជាការ បន្តគោលនយោបាយពីសម័យកាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama។ តាមនោះ សេចក្តីអំណាងរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកអំពីការ ប្រក្រតីភាពទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីគឺខ្វះភាពបញ្ចុះបញ្ចូលទាំងស្រុង។ លោក Ryabkov បានអះអាងថា៖ រុស្ស៊ីកំពុងត្រៀមរៀបចំបទដាក់ទណ្ឌកម្មតបត វិញកាយវិការរបស់អាមេរិក។ នាថ្ងៃដដែល តំណាងស្ថានទូតចិនប្រចាំនៅវ៉ាស៊ីន តោនបានអំពាវនាវឲ្យអាមេរិកលុបចោលយ៉ាងឆាប់រហ័សបទដាក់ទណ្ឌកម្មតម្រង់ ទៅលើប្រជាពលរដ្ឋនិងក្រុមហ៊ុនរបស់ចិន ហើយចាត់ទុកថា៖ ទង្វើរបស់អាមេរិកអាចជះឥទ្ធិពលអាក្រកទៅលើទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ