រុស្ស៊ីនិងចិនប្រើសិទ្ធវេតូចំពោះសេចក្តីសម្រេចចិត្តអំពាវនាវឈប់បាញ់នៅទីក្រុង Aleppo ស៊ីរី
|
រុស្ស៊ីនិងចិនប្រើសិទ្ធវេតូចំពោះសេចក្តីសម្រេចចិត្តអំពាវនាវឈប់បាញ់នៅ ទីក្រុង Aleppo ស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ៥ ធ្នូ រុស្ស៊ីនិងចិនបានប្រើប្រាស់សិទ្ធិវេតូចំពោះសេចក្តី
សម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលអំពាវនាវឈប់បាញ់ក្នុងរយៈ
៧ ថ្ងៃនៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី។ ម៉ូស្គូបានចាត់ទុកថា៖ គប្បីមាន
ពេល វេលាថែមទៀតដើម្បីរុស្ស៊ីនិងអាមេរិកចរចារ ម៉្យាងទៀតថា៖ សេចក្តី
សម្រេចចិត្តនេះនឹងបង្កលក្ខណៈដើម្បីពួកឧទ្ទាមប្រមូលកំលាំងឡើងវិញ។
Venezuela ក៏បានបោះប្នោតប្រឆាំងឯកសារនេះដែលអេស្ប៉ាញ អេហ្ស៊ីប
និងនូវ៉ែលហ្សេឡង់បានរៀបចំ ក្នុងពេលនោះ Angola បានបោះឆ្នោតសន្លឹក
សរ។ មុនពេលការបោះឆ្នោត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក
Vitaly Churkin បានឲ្យដឹងថា៖ ការនាំចេញពង្រៀងសេចក្តីសម្រេចចិត្តបោះ
ឆ្នោតបានរំលោភទៅលើបែបបទធ្វើ ការនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.
ដោយសារ តាមការកំណត់នោះ ការបោះឆ្នោតត្រឹមតែរៀបចំឡើងនាព្រឹក
ថ្ងៃទី ៦ ធ្នូ ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. ត្រូវការ
បន្ថែមពេវាលាដើម្បីពិនិត្យមើលស្ថានភាពថ្មីនៅស៊ីរី ហើយដើម្បីទទួលបាន
ការស្រុះចិត្តគំនិតអំពីសេចក្តីសម្រេចចិត្តដែលអាចជួយ កែលំអរស្ថាន
ភាពសិទ្ធិមនុស្សនៅប្រទេសមជ្ឈឹមបូព៌ារនេះ ជាពិសេសនៅទីក្រុង Aleppo៕