រុស្ស៊ីនិងចិនស្នើក្រុមប្រឹក្សាសន្តិសុខបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែធ្នូ រុស្ស៊ីនិងចិនបានធ្វើសំណើរួមគ្នាដាក់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើជួយសម្រួលបន្ធូរបន្ថយបទដាក់ទណ្ឌកម្មលើស.ប.បកូរ៉េ។
រុស្ស៊ីនិងចិនស្នើក្រុមប្រឹក្សាសន្តិសុខបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩  (រូបថត៖ THX/TTXVN) 

យោងតាមខ្លឹមសារនៃសំណើរួមគ្នានេះ បានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ “គួរតែកែសម្រួលទណ្ឌកម្មលើស.ប.បកូរ៉េសំដៅបង្កលក្ខណៈសម្រាប់ក្រុងព្យុងយ៉ាងអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ព្រមជាមួយនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “វិធីល្អបំផុតស្ដីពីការស្នើសុំលើកលែងការដាក់ទណ្ឌកម្មដើម្បីគោលបំណងមនុស្សធម៌និងធានាបាននូវការរស់នៅរបស់ប្រជាជនស.ប.បកូរ៉េ”។ យោងតាមនោះ សេចក្តីព្រាងស្នើរដកគម្រោង សហប្រតិ បត្តិការផ្លូវថ្នល់និងផ្លូវដែកអន្តរកូរ៉េ ការនាំចេញគ្រឿងសមុទ្រនិងវាយន ភណ្ឌរបស់ ស.ប.បកូរ៉េចេញពីបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

សេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តនេះក៏ស្វាគមន៍ផងដែរដល់ការថែរក្សាកិច្ចសន្ទនារវាងអាមេរិកនិងស.ប.បកូរ៉េនៅគ្រប់កម្រិត ឆ្ពោះទៅរកការបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ ការកសាងទំនុកចិត្តគ្នានិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើតសន្តិភាពប្រកបដោយមានស្ថេរភាពនិងយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ក្រៅពីនេះ សេចក្តីព្រាងក៏អំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញនូវកិច្ចចរចា ៦ ភាគីស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

នៅថ្ងៃដដែល នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសប្រាប់សារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលសកម្មភាពនៅ ស.ប.បកូរ៉េយ៉ាងជិតដល់ ហើយលោកនឹងខកចិត្តដែរ “បើមានរឿងអ្វីមួយកើតឡើង” នៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ