រុស្សីនិងចិនសន្យាសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ

រុស្សីនិងចិនសន្យាសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ - ảnh 1
រុស្សីនិងចិនសន្យាសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ (Image: VNA)


(VOVworld) – នាថ្ងៃទី ៣០ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei
Lavrov និងសមភាគីចិន លោក Wang Yi បានជួបចរចារនៅទីស្នាក់ការ
អ.ស.ប. នៅទីក្រុង New York អាមេរិក ក្នុងនោះ​ ភាគីទាំងពីរបានសន្យា
បង្កើនកិច្ចសហ ការថែមទៀតលើបញ្ហាអន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស
រុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ម៉ូស្គូនិងប៉េកាំងមានទស្សនៈវិស័យប្រហាកប្រ
ហែលអំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់រាប់ទាំងរក្សារការទាក់ទងនិង
កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងបញ្ហារបស់ អ.ស.ប. ទៀតដែរ។
លោក Lavrov បានអះអាងនូវគោលជំហរជំរុញកិច្ចសហប្រតិបត្តិការ
រវាងរុស្ស៊ីនិងចិនឲ្យបានខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការប
រទេសចិន លោក Wang Yi បានចាត់ទុកថា៖ ក្នុងឋានៈជាសមាជិក
គណៈកម្មាធិការអចិន្ត្រៃយ៍កក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.  រុស្ស៊ី
និងចិនជានិច្ចកាលរក្សារទំនាក់ទំនងនិង សហការជាមួយគ្នាក្នុង
បញ្ហា​របស់ អ.ស.ប. និងតំប​ន់។ ភាគីទាំងពីរគប្បីសហការដើម្បី
ការពារធម្មនុញ្ញរបស់ អ.ស.ប. និងបណ្ដាគោលកាណ៍ផ្សេងៗទៀត
ក្នុងទំនាក់ទំនងអន្តរជាតិ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ