រុស្ស៊ីនិងចិនសហការគ្នាដើម្បីធានាសន្តិសុខស្បៀងអាហារនិងថាមពលសកល
(VOVWORLD) - យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសចិន ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងខាងលើ នៅ ក្នុងកិច្ចប្រជុំនៅទីក្រុង Tashkent ប្រទេស អ៊ូសបេគីស្ថាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីរុស្ស៊ី លោក Sergey Lavrov។
(រូបថត៖ Xinhua/TTXVN) |
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីរុស្ស៊ី លោក Sergey Lavrov បានឯកភាពគ្នាថា ប្រទេសទាំងពីរនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិសុខស្បៀងអាហារនិងថាមពលសកល។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសចិន ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងខាងលើ នៅ ក្នុងកិច្ចប្រជុំនៅទីក្រុង Tashkent ប្រទេស អ៊ូសបេគីស្ថាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
រដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចែករំលែកទស្សនៈថា SCO ប្រមូលផ្តុំប្រទេសធំៗក្នុងវិស័យផលិតកម្ម ក៏ដូចជាការប្រើប្រាស់អាហារ និង ថាមពល។ ដូច្នេះ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាដើរតួនាទី ស្ថាបនាក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងសន្តិសុខស្បៀងអាហារនិងថាមពលសកល៕