រុស្ស៊ីនិងចិនអំពាវនាវឲ្យមានការសន្ទនាអំពីបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី១៥ កញ្ញា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនលោក Cui Tiankai បានអំពាវនាវឲ្យអាមេរិកអត់ធ្មត់ ហើយមិនដាក់ចេញការគំរាម កំហែងទាក់ទិនដល់កូរ៉េខាងជើងទេ។
រុស្ស៊ីនិងចិនអំពាវនាវឲ្យមានការសន្ទនាអំពីបញ្ហាកូរ៉េខាងជើង - ảnh 1 មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un (រូបថត៖ AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៥ កញ្ញា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោកលោក Cui Tiankai បានអំពាវនាវឲ្យអាមេរិកអត់ធ្មត់ ហើយមិនដាក់ចេញការគំរាម កំហែងទាក់ទិនដល់កូរ៉េខាងជើងទេ។ ថ្លែងមតិទៅកាន់សារព័ត៌មាននៅស្ថានទូត លោក Cui Tiankai ចាត់ទុកថា “អាមេរិកគប្បីធ្វើច្រើនជាងដើម្បីដណ្ដើមបានកិច្ច សហប្រតិបតិ្តការអន្តរជាតិដែលមានប្រសិទ្ធភាពជាពិតប្រាកដក្នុងបញ្ហានេះ។ គេមិនគប្បីដាក់ចេញការគំរាមកំហែងទេ ហើយខំប្រឹងប្រែងស្វែងរកវិធានការ ប្រកប ដោយប្រសិទ្ធភាពដើម្បីតភ្ជាប់កិច្ចសន្ទនានិងកិច្ចចរចារឡើងវិញ”។ នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.បលោក Vassily Nebenzia សង្កត់ធ្ងន់ថា កូរ៉េខាងជើងនិងប្រទេសដទៃចាំបាច់ត្រូវបញ្ចប់ការគំរាមកំហែងគ្នា ហើយចូល រួមក្នុងកិច្ចចរចារមានអត្ថន័យមួយ។ ថ្លែងមតិទៅកាន់សារព័ត៌មាន លោក Nebenzia ឲ្យដឹងថា ម៉ូស្គូនឹងអនុវត្តបទដាក់ទណ្ឌកម្មក្នុងសេចក្ដីសំរេចចិត្តថ្មីបំផុត ដែលអ.ស.បអនុម័តកាលពីថ្ងៃទី១២ កញ្ញា ក្រោយពីកូរ៉េខាងជើងដំណើរការ សាកល្បង នុយក្លេអ៊ែរលើកទី៦។ ប៉ុន្តែ លោក Nebenzia សង្កត់ធ្ងន់ថា សេចក្ដី សំរេចចិត្តនេះក៏រួមមានការខំប្រឹងប្រែងខាងនយោបាយផ្សេងៗដែលអាមេរិកនិង ប្រទេសផ្សេងៗត្រូវពន្លឿនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ