រុស្ស៊ីនឹងចូលរួមបណ្ដាការពិភាក្សាជាមួយ IMF អំពីការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់អ៊ុយក្រែន
|
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Aleksey Ulyukaev (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក
Aleksey Uliukaev បានឲ្យដឹងថា៖ រុស្ស៊ីគ្រោងនឹងពិភាក្សារបណ្ដាបញ្ហាសេដ្ឋកិច្ច របស់អ៊ុយក្រែនជាមួយអង្គការអន្តរជាតិ រដ្ឋាភិបាលអាមេរិកនិងសហភាពអឺរ៉ុប។
ប៉ុន្តែ លោក Uliukaev បានបដិសេដជូនដំណឹងអំពីទស្សនៈរបស់រុស្ស៊ីក្នុងការចរ
ចារ ហើយពន្យល់ថា៖ រុស្ស៊ីត្រូវមានព័ត៌មានបន្ថែមអំពីស្ថនភាពនៅអ៊ុក្រែន។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីគណៈកម្មាធិការអឺរ៉ុប
(EC) បានចាត់ទុកថា៖ ការចូលរួមរបស់រុស្ស៊ីក្នុងការខំប្រឹងប្រែងជួយឧបត្ថម្ភខាង ហិរញ្ញវត្ថុសំរាប់អ៊ុយក្រែនគឺចាំបាច់ណាស់។ ក្នុងព្រឹត្តិកាណ៍ទាក់ទិនមួយទៀត អាមេរិកបាននាំចេញសេចក្តីថ្លែងការផ្ទុយទៅនឹងអំពីការជួយឧបត្ថម្ភអ៊ុយក្រែន៕