រុស្ស៊ីនិងឆែកប្រឆាំងជំទាស់សំណើស្តីពីដាក់ពង្រាយកងកម្លាំងសន្តភាពអន្តរជាតិទៅកាន់អ៊ុយក្រែន
(VOVworld)-ក្នុងផែនការរបស់អ៊ុយក្រែន ដែលអំពាវនាវការដាក់ពង្រាយកង
កម្លាំងអន្តរជាតិ នៅតំបន់មានជំលោះ Dobass ភាគខាងកើតអ៊ុយក្រែន បង្កើត
ឡើងការសង្ស័យថា Kiev កំពុងស្វែងរកវិធានការបំផ្លាញ់រាល់កិច្ចព្រមព្រៀង
ក្រុង Minsk ។ នេះជាសេចក្តីប្រកាសរបស់តំណាងអចិន្ត្រៃយ៍សហព័ន្ធរុស្ស៊ី
ប្រចាំនៅ អ.ស.ប លោក Vitaly Churkin នាថ្ងៃទី១៩កុម្ភៈ។ លោក Churkin
បានលលើស ច្បាស់ថា ប្រការដែលភាគីមានជំលោះនៅអ៊ុយក្រែនត្រូវធ្វើគឺ
មានតែដំណោះ ស្រាយតែប៉ុណ្ណោះ។ លោក Churkin សង្កត់ធ្ងន់ថា សំណើរ
ពោលខាងលើរបស់ Kiev បង្កើតឡើងការសង្ស័យអំពីគំរោងរបស់ប្រទេស
នេះ គឺមិនគោរពកិច្ចព្រម ព្រៀងក្រុង Minsk។
|
ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko (ឆ្វែង)កំពុង
លើសទឹកចិត្តទាហានរដ្ឋាភិបាល (រូបថតៈ TTXVN) |
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឆែក លោក Lubomir
Zaoralek បានប្រកាសថា សេចក្តីអំពាវនាវរបស់អ៊ុយក្រែនគឺដើរផ្ទុតទៅនឹង
កិច្ចព្រមព្រៀងក្រុង Minsk។ រដ្ឋាភិបាលឆែក បានអំពាវនាវបញ្ជាប់ភាពតាន
តឹង ឡើងជណ្តើរ និងគាំទ្ររាល់កិច្ចព្រមព្រៀងដែលទទួលបាននៅទីក្រុង
Minsk នៃប្រទេសបេឡេរុស។
ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី១៩កុម្ភៈ រដ្ឋមន្ត្រីនៃក្រុមចតុ
ភាគី Normandie (រួមមានរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង) បានមានជំនួប
សន្ទនា តាមទូរស័ព្ទ ដោយពិភាគ្សាលើបញ្ហា១ចំនួន ក្នុងនោះ ព្រមព្រៀងថា
នឹងដំណើរ ការកិច្ចប្រជុំក្រុមចតុភាគី Normandie នារយៈឆាប់បំផុត៕