រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ


រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ - ảnh 1
រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ មិនា ថ្លែងមតិនៅកិច្ចប្រជុំនៃស្ថាប័នសន្តិសុខជាតិ
សហព័ន្ធរុស្ស៊ី (FSS) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖
រាល់ ឧបាយកោលគំរាមកំហែងតម្រង់ទៅលើរុស្ស៊ីនឹងទទួលបរាជ័យនិងត្រូវ
តបតវិញ។ ប្រធានាធិបតី Putin បានឲ្យដឹងថែមទៀតថា៖ ស្ថាប័នចារកម្មរុស្ស៊ី
បានរកឃើញឧបាយ កលប្រឆាំងរុស្ស៊ីក្នុងយុទ្ធនាការចលនាសម្លេងគាំទ្រក្នុង
ការបោះឆ្នោតនាឆ្នាំ ២០១៦ និងឆ្នាំ ២០១៨ ខាងមុខ ព្រមទាំង ប្រកាសនឹង
ទប់ស្កាត់រាល់សកម្មភាពនេះ។ លោក  Putin បានអះអាងថា៖ រដ្ឋាភិបាល
រុស្ស៊ីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងក៏ដូចជាជានិច្ចកាល
ផ្ទៀងស្តាប់ការរិះគន់និងមតិស្តីអំពីសកម្មភាពរបស់រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់។
តាមលោក Putin ថា៖ ទំនាក់ទំនងសន្ទនានិងសហប្រតិបត្តិ ការដូច្នេះជានិច្ចកាល
នាំមកផលប្រយោជន៍និងចាំបាច់សំរាប់ប្រទេសណាមួយ ក្នុងនោះ មានរុស្ស៊ី
ផង។ លោក Putin ក៏បានចោទប្រកាន់ស្ថាប័នចារកម្មលោកខាងលិចដែលបាន
ឆ្លៀតយកបណ្ដាអង្គការក្រៅរដ្ឋាភិបាលនិងបណ្ដាសម្ព័ន្ធនយោបាយនៅរុស្ស៊ី
ដោយគោលដៅអាក្រក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ