រុស្ស៊ីនិងជប៉ុនបានឯកភាពចរចារស្ដីពីដែនដី
(VOV)_ក្នុងជំនួបនៅខាងក្រៅសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការ
សេដ្ឋកិច្ច អាស៊ី-បាស៊ីហ្វីក (APEC ) នៅឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីជប៉ុន Shinzo
Abe និងប្រធានាធិបតីរុស្ស៊ី Vladimir Putin នាថ្ងៃទី ៧តុលា បានឯកភាពអំពីការ
ខំប្រឹង ប្រែងជំរុញការចរចារស្ដីពីដែនដីរវាងប្រទេសទាំងពីរ។ តាមមន្ត្រីជប៉ុន
ម្នាក់ថា÷នាយករដ្ឋមន្ត្រីជប៉ុន Abe បានថ្លែងជាមួយថ្នាក់ដឹកនាំរុស្ស៊ីថា÷ លោក
មាន គោលបំណងថា÷ រុស្ស៊ីនិងជប៉ុនបង្កើនកម្រាស់រាល់ទំនាក់ទំនងជាមួយគ្នា។
លោក Abe ក៏បានអះអាងថា÷ កិច្ចប្រជុំថ្នាក់អ្នកជំនាញការរវាងភាគីទាំងពីរនឹង
ត្រូវបានរៀបចំក្នុងរយះពេលឆាប់ៗនេះ។
|
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងប្រធានាធិបតីរុស្ស៊ី Vladimir Putin |
ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា÷ រុស្ស៊ីមានគោលបំណងពិភាក្សាយ៉ាងម៉ត់ចត់អំពីបញ្ហានេះនៅក្នុងសន្និសីទ ២+២ ក្នុងខែវិច្ឆិកាខាងមុខនេះដែរ៕