រុស្ស៊ីនិងតួកគីធ្វើការយាមល្បាតរួមនៅស៊ីរី
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថាកងទ័ពប្រទេសនេះនិងតួកគីកាលពីថ្ងៃទី ២ ខែឧសភាបានធ្វើការល្បាតរួមនៅក្នុងខេត្ត Hasakah របស់ប្រទេសស៊ីរីយោងតាមកិច្ចព្រមព្រៀង មួយដែលសម្រេចបាននាថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៩ ។
ក្បួនយោធារបស់តួកគីត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងអ៊ីដលីបភាគពាយព្យប្រទេសស៊ីរី( រូបថតៈ AFP / TTXVN) |
យោងតាមមជ្ឈមណ្ឌលសម្រុះសម្រួលរុស្ស៊ីបានឲ្យដឹងថាការយាមល្បាតរួមរវាងរុស្ស៊ីនិងតួកគីត្រូវបានធ្វើឡើងនៅតាមដំណើរការពីតំបន់ Delawi-Kara ទៅកាន់ក្រុង Shamsiyah ហើយវិល ត្រឡប់ផ្ទុយមកវិញផងដែរ។
លើសពីនេះទៀតកង អាវុធហត្ថរុស្ស៊ីនៅតែធ្វើការយាមល្បាតដាច់ដោយឡែក ពីគ្នានៅក្នុងខេត្ត Hasakah និងខេត្ត Aleppo របស់ប្រទេសស៊ីរី ខណៈដែលកងទ័ពជើងអាកាសរុស្ស៊ីធ្វើការយាមល្បាតពីអាកាសយាន ដ្ឋាន Qamishli ។
មជ្ឈមណ្ឌលសម្រុះសម្រួលរុស្ស៊ីបានជូនដំណឹងថាគ្មានការបាញ់ផ្លោងណាមួយត្រូវបានធ្វើឡើងដោយក្រុមប្រដាប់អាវុធនានាដែលគាំទ្រដោយតួកគីនៅក្នុងតំបន់ខេត្ត Idlib ប្រទេសស៊ីរីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនោះទេ៕