រុស្ស៊ីនិងតួកគីបានធ្វើការល្បាតរួមគ្នាលើកទី ៨ នៅភាគខាងជើងស៊ីរី

(VOVWORLD) - ការល្បាតនេះគឺជាផ្នែកមួយនៃអនុស្សរណៈរវាងទីក្រុងអង់ការ៉ានិងទីក្រុងម៉ូស្គូដើម្បីបង្ខំឱ្យអង្គភាពការពារប្រជាជនឃឺដ (YPG) ដកចេញនៅចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែនតួកគីនិងស៊ីរី។
រុស្ស៊ីនិងតួកគីបានធ្វើការល្បាតរួមគ្នាលើកទី ៨ នៅភាគខាងជើងស៊ីរី - ảnh 1រថពាសដែករបស់រុស្ស៊ីនៅព្រំដែនស៊ីរី (រូបថត៖ Sputnik) 

  នាថ្ងៃទី ១៨ ខែវិច្ឆិកា ក្រសួងការពារជាតិតួកគីបានប្រកាសថា កងទ័ពរបស់ប្រទេសនេះនិងរុស្ស៊ីបានរៀបចំល្បាតរួមគ្នាលើកទី ៨ នៅភាគខាងជើងស៊ីរីតាមកិច្ចព្រមព្រៀងមួយដែលសម្រេចបានកាលពីខែមុន ស្តីពីការដកកម្លាំងឃឺដចេញពីតំបន់នេះ។ ការល្បាតនេះគឺជាផ្នែកមួយនៃអនុស្សរណៈរវាងទីក្រុងអង់ការ៉ានិងទីក្រុងម៉ូស្គូដើម្បីបង្ខំឱ្យអង្គភាពការពារប្រជាជនឃឺដ (YPG) ដកចេញនៅចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែនតួកគីនិងស៊ីរី។ អង់ការ៉ាចាត់ទុក YPG ជាសាខារបស់គណបក្សកម្មករឃឺដ (PKK) ដែលជាអង្គការចាត់ទុកថា ជាភេរវកម្មនៅក្នុងតួកគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ