រុស្ស៊ីនឹងតបតវិញការដែលអគ្គកុងស៊ុលនៃប្រទេសនេះប្រចាំនៅ ទីក្រុង Odessa របស់អ៊ុយក្រែនត្រូវបានបណ្តេញចេញ
|
រុស្ស៊ីនឹងតបតវិញការដែលអគ្គកុងស៊ុលនៃប្រទេសនេះប្រចាំនៅ ទីក្រុង Odessa របស់អ៊ុយក្រែនត្រូវបានបណ្តេញចេញ (Image: VNA) |
(VOVworld) – ប្រតិកម្មចំពោះការដែល ក្រសួងការបរទេសអ៊ុយក្រែនមិន
ត្រឹមតែបណ្តេញចេញអគ្គកុងស៊ុលស្តីទីរុស្ស៊ីប្រចាំនៅទីក្រុង Odessa លោក
Valery Shibeko ប៉ុណ្ណោះទេថែមទាំង នាំចេញពាក្យសំដីមិនសមស្របនឹងមន្ត្រី
ជាន់ខ្ពស់រូបនេះ ទៀតផង នាថ្ងៃទី ១៧ កក្កដា ក្រសួងការបរទេសរុស្ស៊ីបាន
ប្រកាសនឹងតបតវិញចាំបាច់ក្នុងសកម្មភាពការទូត។ ថ្លែងមតិជាមួយទីភ្នាក់
ងារសារព័ត៌មានរុស្ស៊ី Interfax អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Grigory
Karasin បានប្រកាសថា៖ ទង្វើរបស់អ៊ុយក្រែនមិនគ្រាន់តែបង្កើនភាពតានតឹង
រវាងម៉ូស្គូនិង Kiev ប៉ុណ្ណោះ។ នាថ្ងៃដដែល អធិកាបតីអាល្លឺម៉ង់ លោក Angela
Merkel និងប្រធានាធិបតីបារាំង លោក Francois Hollande បានដំណើរការ
សន្ទនាតាមទូរស័ព្ទជាមួយបណ្ដាថ្នាក់ដឹកនាំអ៊ុយក្រែននិងរុស្ស៊ីអំពីស្ថាន
ភាពការប៉ះ ទង្គិចនៅតំបន់ខាងកើតអ៊ុយក្រែន៕