រុស្ស៊ីនិងទួកគីឯកភាពរួមសហការកាត់បន្ថយភាពតានតឹងនៅភាគពាយ័ព្យស៊ីរី
(VOVWORLD) - នាថ្ងៃទី ១៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានឲ្យដឹងថា ទួរគីនិងរុស្ស៊ីបានឯកភាពគ្នាពន្លឿនឲ្យរៀបចំកិច្ចប្រជុំក្រុមការងារស្តីអំពីស្ថានភាព Idlib នៅភាគពាយព្យនៃប្រទេសស៊ីរី ដើម្បីស្វែងរកដំណោះស្រាយសំរាប់ភាពតានតឹងកាន់តែកើនឡើងនៅទីនេះនាពេលកន្លងទៅ។ កិច្ចព្រមព្រៀងនេះសម្រេចបាននៅក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងសមភាគីរុស្ស៊ី លោក Sergei Lavrov ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan |
លោក Cavusoglu បានមានប្រសាសន៍កាលពីមុននេះថា លោក ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនិងឯកភាពថាក្រុមការងារទទួលបន្ទុកស្ថានភាព Idlib គប្បីជួបជុំគ្នាឱ្យបានឆាប់ៗតាមការអាចធ្វើទៅបាន។ គួរបញ្ជាក់ថា លោក Recep Tayyip Erdogan បានអះអាងថាក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ ស្ថានភាពរំលោភបំពានលើបទបញ្ញត្តិឈប់បាញ់នៅតំបន់នៃការកាត់បន្ថយភាពតានតឹងនៅខេត្ត Idlib បានកើនឡើងយ៉ាងខ្លាំង។ ភាពតានតឹងកាន់តែកើនឡើងនៅខេត្តនេះ បានធ្វើឱ្យខូចខាតដល់យថាទស្សន៍នៃការបង្កើតគណៈ រៀបរៀងរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសស៊ីរី និងដំណើរការនយោបាយនៅប្រទេសនេះផងដែរ៕