រុស្ស៊ីនិងទួរគីជូនដំណឹងអំពីពេលវេលាចាប់ផ្តើមការយាមល្បាតរួមនៅស៊ីរី

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ កងកម្លាំងរុស្ស៊ីនិងទូរគីនឹងសហការគ្នាធ្វើការយាមល្បាតរួមនៅលើទឹកដីស៊ីរីក្នុងបរិវេណចម្ងាយចំនួន ៧ គីឡូម៉ែត្រគិតចាប់ពីព្រំដែនជាប់ជាមួយប្រទេសទួរគី។ ការយាមល្បាតនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន និងសមភាគីទួរគី។
រុស្ស៊ីនិងទួរគីជូនដំណឹងអំពីពេលវេលាចាប់ផ្តើមការយាមល្បាតរួមនៅស៊ីរី - ảnh 1 ប្រធានាធិបតូទួរគីលោក  Tayyip Erdogan. (AFP/TTXVN)

ជាក់ស្តែង យោងតាមកិច្ចព្រមព្រៀងនេះកងកម្លាំងយោធារុស្ស៊ីនិងកងកម្លាំងកាពារ     ព្រំដែនស៊ីរីនឹងដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែននៃប្រទេសស៊ីរី និងបង្កលក្ខណៈងាយស្រួលសម្រាប់សមាជិកនៃអង្គភាពការពារជនជាតិឃឺដ (YPG) ឲ្យដកខ្លួនចេញពីតំបន់ព្រំដែន និងថយក្រោយជ្រៅៗវិញក្នុងចម្ងាយប្រមាណចម្ងាយ ៣០ គីឡូម៉ែត្រនៅខាងទឹកដីស៊ីរី ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេសទួរគីក្នុងការបង្កើត“ តំបន់សុវត្ថិភាពមួយ” នៅព្រំដែនដោយមានពេលវេលាកំណត់ផងដែរ។ បន្ទាប់មកកងកម្លាំងយាមល្បាតរួមរបស់រុស្ស៊ី - ទួរគីនឹងចាប់ផ្តើមនៅភាគខាងលិចនិងខាងកើតនៃតំបន់ដែលអនុវត្តយុទ្ធនាការដូចពោលខាងលើនេះ ក្នុងបរិវេណ ១០ គីឡូម៉ែត្រ។ ភាគីទាំងពីរនឹងប្រតិបត្តិវិធានការជាបន្ទាន់ដើម្បីរាំងស្កាត់ ការចេញចូលរបស់ពួកខ្មាន់កំភ្លើងភេរវករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ