រុស្ស៊ីនិងទួរគីតភ្ជាប់ការចរចាស្តីពីការកាត់បន្ថយភាពតានតឹងនៅស៊ីរី
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី ២៥ ខែកុម្ភៈបានច្រានចោលសេចក្ដីអំពាវនាវបញ្ចប់យុទ្ធនាការរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឆាំងនឹងក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib ។
ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី ២៥ ខែកុម្ភៈបានប្រកាសថា គណៈប្រតិភូរុស្ស៊ីមួយក្រុមបានទៅកាន់ប្រទេសទួរគីនាថ្ងៃទី ២៦ ខែកុម្ភៈ ដើម្បីតភ្ជាប់ឡើងវិញនូវកិច្ចចរចាស្ដីពីការកាត់បន្ថយភាពតានតឹងនោខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី។ លោកក៏បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចអញ្ជើញទៅកាន់ទួរគីនាសប្តាហ៍ខាងមុខ ដើម្បីជួបប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំទាំងពីរូប។ កិច្ចប្រជុំនេះអាចនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលឬនៅទីក្រុងអង់ការ៉ា។
ក្បួនរថយន្តយោធារបស់ទួរគី (រូបថត៖ TTXVN) |
ទាក់ទិននឹងបញ្ហាស៊ីរី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី ២៥ ខែកុម្ភៈបានច្រានចោលសេចក្ដីអំពាវនាវបញ្ចប់យុទ្ធនាការរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រ ឆាំងនឹងក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib ។លោក Lavrov បានសង្កត់ធ្ងន់ថា ការបញ្ចប់យុទ្ធនាការ ពោលខាងលើ " គឺជាការ ចុះចាញ់ភេរវករ គឺជាការផ្តល់រង្វាន់ដល់សកម្មភាពភេរវកម្មផងដែរ" ៕