រុស្ស៊ីនិងទួរគីបន្តស្ដារឡើងវិញនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច

រុស្ស៊ីនិងទួរគីបន្តស្ដារឡើងវិញនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច - ảnh 1
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទួរគីលោក Nihat Zeybekchi (រូបថត៖primanews)

(VOVworld) - ថ្លែងមតិនៅទីក្រុង Istanbul ប្រទេសទួរគី នាថ្ងៃទី៩ តុលា ក្រោយពី
ជំនួបសន្ទនាជាមួយតំណាងរុស្ស៊ីនោះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទួរគីលោក Nihat
Zeybekchi ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហព័ន្ធរុស្ស៊ី និង
ទួរគី គ្រោងនឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំ២០១៧។រីឯខ្លួនវិញ រដ្ឋមន្រ្តីសេដ្ឋ
កិច្ចរុស្ស៊ីលោក Alexei Ulyukayev អះអាងថា ប្រទេសនេះនិងទួរគីនឹងចុះ ហត្ថលេខា
លើកម្មវិធីសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្របច្ចេក ទេសដំណាក់
កាល៤ឆ្នាំនាខែមករាឆ្នាំ២០១៧។លោក Alexei Ulyukayev ក៏បាន ឲ្យដឹងថែមទៀត
ថា រុស្ស៊ីនឹងលុបចោលបទហ៊ុំព័ទ្ធទៅលើការនាំចូលកសិផល ពីទួរគី នាចុងឆ្នាំនេះ
ផងដែរ។មុននោះ រុស្ស៊ីបានអនុវត្តន៍បទហ៊ុំព័ទ្ធពោលខាងលើ សំដៅតបតវិញនូវការ
ដែលកងទ័ពជើងអាកាសទួរគីបាញ់ទម្លាក់យន្តហោះ Su២៤ របស់រុស្ស៊ីនៅលើដែន
ដីស៊ីរីកាលពីខែវិច្ចិកាឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ