រុស្ស៊ីនិងទួរគីពិភាក្សាអំពីការបើកទូលាយបទឈប់បាញ់នៅស៊ីរី
|
រុស្ស៊ីនិងទួរគីពិភាក្សាអំពីការបើកទូលាយបទឈប់បាញ់នៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ១២ មករា ក្នុងការចរចារតាមទូរស័ព្ទមួយ ប្រធានាធិបតី
ទួរគី លោក Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin បានពិភាក្សា
អំពីការបើកទូលាយបទឈប់បាញ់ក្នុងទូទាំងប្រទេសស៊ីរី។ តាមប្រភពព័ត៌មានពី
ខុទ្ទកាល័យប្រធានាធិបតីទួរគី ថ្នាក់ដឹកនាំទាំងពីរនេះក៏បានផ្តោតទៅលើការចរ
ចារសន្តិភាពនៅស៊ីរីដែល គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Astana កាហ្សាក់ស្ថាន
រួមជាមួយទំនាក់ទំនងទ្វេរភាគីផងដែរ។ លោក Putin និងលោក Erdogan ក៏បាន
ឯកភាពថា៖ បទឈប់បាញ់នៅស៊ីរីកំពុងប្រតិបត្តិដ៏ទូលំទូលាយ ហើយអះអាងនឹង
បន្តខំប្រឹងប្រែងសំដៅត្រៀមរៀបចំឲ្យការចរចារខាងមុខនៅទីក្រុង Astana។
ទួរគីនិងរុស្ស៊ីគាំទ្រភាគីដោយឡែកក្នុងសង្គ្រាមនៅស៊ីរី ប៉ុន្តែ ធ្វើជា អ្នកអាជ្ញា
កណ្ដាលសំរាប់បទឈប់បាញ់បណ្តោះអាសន្នមួយដែលជាបុព្វបទដើម្បីឆ្ពោះទៅ
ការចរចារខាងមុខនៅកាហ្សាក់ស្ថាន។ ទាក់ទិនដល់ជំលោះនៅស៊ីរី នាថ្ងៃទី ១២
មករា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de
Mitsura បានឲ្យដឹងថា៖ ជំនួបនានាដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Ankara
និងម៉ូស្គូ អាចបន្ធូស្រាលភាពតានតឹងយោធា ហើយជួយបញ្ចប់វិបត្តិទឹក
ប្រើប្រាស់ដែលកំពុងជះឥទ្ធិពលអាក្រក់ទៅលើជីវភាពរស់នៅរបស់ប្រជាពល
រដ្ឋរាប់លាននាក់នៅរដ្ឋធានី Damascus ៕