រុស្ស៊ីនិងទួរគីស្នើឲ្យធ្វើការស៊ើបអង្គេតទ្រង់ទ្រាយអន្តរជាតិស្តីអំពីការវាយប្រហារដោយជាតិគីមីនៅស៊ីរី
|
រុស្ស៊ីនិងទួរគីស្នើឲ្យធ្វើការស៊ើបអង្គេតទ្រង់ទ្រាយអន្តរជាតិស្តីអំពីការវាយប្រហារដោយជាតិគីមីនៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ១០ មេសា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖
រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានចរចារតាមទូរស័ព្ទ
ជាមួយ សមភាគីរុស្ស៊ី លោក Sergei Lavrov អំពីស្ថានភាពនៅស៊ីរី។ ការចរ
ចារបានប្រព្រឹត្តទៅតាមការផ្តើមគំនិតរបស់ភាគីទួរគី។ ក្នុងការចរចារ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ការវាយប្រហាររបស់អាមេរិក
ទៅលើ មូលដ្ឋានសឹករបស់ស៊ីរីគឺមិនអាចទទួលយកបានឡើយ ហើយអះ
អាងថា៖ ម៉ូស្គូនឹងស្នើឲ្យធ្វើការស៊ើបអង្គេតកំរិតអន្តរជាតិដោយបរានុម័ត
អំពីរឿងហេតុនេះ។ រដ្ឋមន្ត្រីការបរទេសទួរគីក៏បានឯកភាពថា៖ គប្បី
បើកការធ្វើស៊ើបអង្គេតដូចនេះ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ វិបត្តិ
នៅស៊ីរីមិនអាចដោះស្រាយដោយវិធានការយោធាបានឡើយគប្បីសហប្រ
តិបត្តិការក្នុងការរក្សាបទឈប់បាញ់និងជំរុញដំណើរការចរចាររវាងភាគី
នានានៅស៊ីរីទាំងនៅរដ្ឋធានី Astana (កាហ្សាកស្ថាន) ផងនិងទីក្រុង
Geneva (ស្វីស) ផង តាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. និងសេចក្តីសម្រេចចរបស់ក្រុមសហគមន៍អន្តរជាតិជួយឧបត្ថម្ភ
ស៊ីរីទៀតផង៕