|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ)និងសមភាគីទួរគីលោក Tayyip Erdogan នៅជំនួបកាលពីខែសីហាកន្លងទៅ (រូបថត៖AFP) |
(VOVworld) - នាយប់ថ្ងៃទី៣ កញ្ញា ក្រោយពីទៅកាន់ខេត្ត Hangzhou ប្រទេស
ចិន ដើម្បីត្រៀមរៀបចំចូលរួមសន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុង
រីកចម្រើនជួរមុខលើពិភពលោក (G២០) នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir
Putin បានអញ្ជើញជួបចរចារជាមួយសមភាគីទួរគីលោក Tayyip Erdogan។នៅទីនេះ
លោក Putin បានសំដែងជំនឿជាក់ថា អង់ការ៉ានឹងស្ដារស្ថិរ ភាពនៅក្នុងប្រទេស
ឡើងវិញយ៉ាងឆាប់រហ័ស តាមនោះជំរុញទំនាក់ទំនងសហ ប្រតិបតិ្តការលើគ្រប់
វិស័យរវាងរុស្ស៊ីនិងទួរគី។ប៉ុន្តែ លោកប្រធានាធិបតីរុស្ស៊ីក៏ បានអះអាងថា ការ
ស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញនៅមានការងារជាច្រើនដែល ត្រូវតែសំរេច៕