រុស្ស៊ីនិងទួរគីឯកភាពបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបទឈប់បាញ់នៅតំបន់ Nagorno - Karabakh

(VOVWORLD) -  អនុស្សរណៈបានកំណត់ភារកិច្ច និងគោលការណ៍របស់មជ្ឈមណ្ឌលឃ្លាំមើលរួម ដើម្បីគ្រប់គ្រងបទឈប់បាញ់ និងសកម្មភាពអរិភាពណាមួយនៅក្នុងតំបន់ជម្លោះ Nagorno - Karabakh  ក៏ដូចជាការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីឲ្យចូលក្នុងតំបន់ជម្លោះនេះ ដែលអាច ជួយបញ្ឈប់ការប្រយុទ្ធគ្នា។ 
រុស្ស៊ីនិងទួរគីឯកភាពបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបទឈប់បាញ់នៅតំបន់ Nagorno - Karabakh - ảnh 1 ទីក្រុង Stepanakert  (ប្រភព៖ rianovosti)

អនុស្សារណៈស្តីពីការបង្កើតមជ្ឈមណ្ឌលរួម រុស្ស៊ី - ទួរគី ដើម្បីគ្រប់គ្រងបទឈប់បាញ់នៅតំបន់ Nagorno - Karabakh ត្រូវបានចុះហត្ថលេខា យោងតាមលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍Sergie Shoigu និងរដ្ឋមន្រ្តីក្រសួងការពារជាតិទួរគី លោក Hulusi Akar កាលពីថ្ងៃទី ១១ ខែវិច្ឆិកា។ 

អនុស្សរណៈបានកំណត់ភារកិច្ច និងគោលការណ៍របស់មជ្ឈមណ្ឌលឃ្លាំមើលរួម ដើម្បីគ្រប់គ្រងបទឈប់បាញ់ និងសកម្មភាពអរិភាពណាមួយនៅក្នុងតំបន់ជម្លោះ Nagorno - Karabakh  ក៏ដូចជាការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីឲ្យចូលក្នុងតំបន់ជម្លោះនេះ ដែលអាចជួយបញ្ឈប់ការប្រយុទ្ធគ្នា និងចៀសវាងពីរការវាយប្រហារដោយបង្ហូរឈាម រួមទាំងជួយបង្ក   លក្ខណៈងាយស្រួលដល់ការវិលត្រឡប់មកជីវភាពរស់នៅប្រកបដោយសន្តិភាពឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ