រុស្ស៊ីនិងទួរគីឯកភាពបង្កើតមជ្ឈមណ្ឌលឧស្ម័ន
(VOVWORLD) - ថ្លែងទៅកាន់សមាជិកសភា លោកប្រធានា ធិបតី Erdogan បានប្រកាសថា មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា អឺរ៉ុបអាចទទួលបាន ឧស្ម័នពីមជ្ឈមណ្ឌលខាងលើ។
ប្រធានាធិបតីទួរគី លោក Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin នៅប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២។ (រូបថត៖ Reuters) |
កាលពីថ្ងៃទី ១៩ ខែតុលា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានឲ្យដឹង ថា លោកបានឯកភាពជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin លើការបង្កើតមជ្ឈ មណ្ឌលឧស្ម័នមួយនៅក្នុងប្រទេសទួរគី។ ថ្លែងទៅកាន់សមាជិកសភា លោកប្រធានាធិបតី Erdogan បានប្រកាសថា មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា អឺរ៉ុបអាចទទួលបាន ឧស្ម័នពីមជ្ឈមណ្ឌលខាងលើ។
ក្នុងពេលជាមួយគ្នានោះ មេដឹកនាំនៃប្រទេសសមាជិកទាំង ២៧ នៃសហភាព អឺរ៉ុប (EU) នឹងចូលរួមកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ២០-២១ ខែតុលា នៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្សិក។ មុននោះ នៅឯកិច្ចប្រជុំកំពូលក្រៅផ្លូវការដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា នៅទីក្រុង ប្រាក សាធារណរដ្ឋឆែក មេដឹកនាំសហ ភាពអឺរ៉ុបបានពិភាក្សាអំពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាផលប៉ះពាល់ដល់វិបត្តិថាមពល និងសេដ្ឋកិច្ចនៅអឺរ៉ុប៕