រុស្ស៊ីនិងទួរគីឯកភាពសហការគ្នាក្នុងយុទ្ធនាការនានានៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ រុស្ស៊ីនិងទួរគីបានឯកភាពសហការគ្នាក្នុងយុទ្ធនាការនានានៅស៊ីរី បន្ទាប់ពីអាមេរិកបានប្រកាសដកកងទ័ពរបស់ខ្លួនចេញពីប្រទេសមជ្ឈឹម បូព៌ានេះ។
រុស្ស៊ីនិងទួរគីឯកភាពសហការគ្នាក្នុងយុទ្ធនាការនានានៅស៊ីរី - ảnh 1 ទាហាស៊ីរីនៅខេត្ត Daraa

សេចក្តីជូនដំណឹងនេះបានផ្សាយចេញ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិទាំងរុស្ស៊ី និងទួរគីនៅទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅភាគខាងជើងប្រទេសស៊ីរី ក្នុងបរិបទដែលកងកម្លាំងអាមេរិកកំពុងត្រៀមខ្លួនដកចេញពីស៊ីរី ក៏ដូចជាការដែលទួរគីបានព្រមាននឹងធ្វើយុទ្ធនាការយោធាប្រយុទ្ធប្រឆាំងនឹងកងកម្លាំងជន Kurd ដែលគាំទ្រដោយអាមេរិកទៀតផង។ថ្លែងមតិបន្ទាប់ពីជំនួបនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថាភាគីទាំងពីរបានយកចិត្តទុកដាក់ពិសេសចំពោះស្ថានភាពថ្មីដែលពាក់ព័ន្ធនឹងការដកទ័ពរបស់អាមេរិកចេញពីស៊ីរី។ រុស្ស៊ីនិងទួរគីក៏បានព្រមព្រៀងគ្នាស្តីពីកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងយោធានៃភាគីទាំងពីរក្នុងយុទ្ធនាការនៅលើជើងគោកក្រោមលក្ខខណ្ឌថ្មីរួមជាមួយនឹងគោលដៅលុបបំបាត់ដល់ឬសគល់នូវរាល់ការគំរាមកំហែងភេរវករនៅប្រទេសស៊ីរី។ រីឯខ្លូនវិញ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានបញ្ជាក់ថាទីក្រុង Ankara និងទីក្រុងម៉ូស្គូ បានឯកភាពលើគោលដៅលុបបំបាត់អង្គការភេរវកម្មនានា ព្រមទាំងសហការគ្នាក្នុងយុទ្ធនាការនានានៅស៊ីរី។ ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការជួយឧបត្ថម្ភជនចំណាកស្រុកអាចធ្វើមាតុភូមិនិវត្តន៍វិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ