រុស្ស៊ីនឹងប្រឆាំងគ្រប់កាយវិការរបស់លិទ្ធិហ្វាក់ស៊ីតនិយម


រុស្ស៊ីនឹងប្រឆាំងគ្រប់កាយវិការរបស់លិទ្ធិហ្វាក់ស៊ីតនិយម - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (vietnamplus.vn)

        Vovworld-រុស្ស៊ីព្រួយបារម្ភចំពោះបណ្ដាសតិអារម្មណ៍ហ្វាក់ស៊ីតនិយមកំពុង​រស់រានឡើងវិញនិងប្តេជ្ញាតស៊ូប្រឆាំងនឹងគ្រប់កាយវិការរបស់លិទ្ធិហ្វាក់ស៊ីត
​និយម។ នេះជាសេចក្តីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុង
ជំនួបសន្ទនាជាមួយដំណាងអង្គការសង្គមនិងសាសនាអន្តរជាតិនៅទីក្រុង​ម៉ូស្គូ
នាថ្ងៃទី៩កក្កដា។

        ជំនួបសន្ទនាបានប្រព្រឹត្តទៅមុនថ្ងៃរំលឹកខួងនៃព្រឹត្តិការណ៍ខែកក្កដាឆ្នាំ​១៩៤២
នៅ Sevastopol ក្នុងពេលដែលជនហ្ស៊ីបរាប់ពាន់នាក់ត្រូវពួកហ្វាក់ស៊ីត​អាល្លឺម៉ង់កាប់
សម្លាប់។

        ប្រធានាធិបតី Putin បានអះអាងថា ប្រជាជនរុស្ស៊ីជានិច្ចកាលចាំជានិច្ច​សោកនាដ្ឋកម្មនេះនិងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីសោកនាដ្ឋកម្មប្រហាក់​ប្រហែលដូចជាសង្គ្រាមលោកលើកទី២និងការកាប់សម្លាប់ជនហ្ស៊ីបមិនបាន​កើតមានឡើងជាថ្មីម្ដងទៀតនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ