រុស្ស៊ីនិងបេឡារុស្សបង្ហាញការសោកស្តាយចំពោះសហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីសន្ធិសញ្ញា “បើកចំហជើងមេឃ”

(VOVWORLD) - នាថ្ងៃទី ៦ ខែកក្កដា រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីនិងបេឡារុស្ស បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយដកខ្លួនចេញពីសន្ធិសញ្ញាលំហជើងមេឃ។ 
រុស្ស៊ីនិងបេឡារុស្សបង្ហាញការសោកស្តាយចំពោះសហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីសន្ធិសញ្ញា “បើកចំហជើងមេឃ” - ảnh 1យន្តហោះឈ្លបយកការណ៍របស់កងទ័ពសហរដ្ឋអាមេរិក (រូបថត៖ Defence News)

សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរដែលត្រូវបាននាំចេញក្នុងឱកាសនៃបណ្តាប្រទេសដែលចូលរួមក្នុងសន្ធិសញ្ញា បើកចំហជើងមេឃ បានបើកកិច្ចប្រជុំនៅទីក្រុងវីយែន (នៃប្រទេសអូទ្រីស) ដើម្បីវាយតម្លៃ ពីផលវិបាកដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា ដោយសង្កត់ធ្ងន់ថា “ជំហាននេះ អាចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើរចនាសម្ព័ន្ធសន្តិសុខនិងប្រ ព័ន្ធត្រួតពិនិត្យអាវុធរបស់អឺរ៉ុប”។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ ថា រុស្ស៊ីនិងបេឡារុស្សក្នុងនាមជាសមាជិកនៃសន្ធិសញ្ញានេះ បានត្រៀមខ្លួនជាស្រេចបើកការសន្ទនាគ្នាដោយឈរលើគោលការណ៍សមភាពនិងការគោរពគ្នាទៅវិញទៅមក ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ សម្រាប់បញ្ហានានាស្តីពីការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានឱសានវាទមួយហើយគិតពីផលប្រយោជន៍និងការព្រួយបារម្ភរបស់ភាគីទាំងអស់។

កាលពីខែឧសភាកន្លងមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដកអាមេរិកចេញ ពីសន្ធិសញ្ញាបើកចំហជើងមេឃដោយលើកឡើងមូលហេតុថា រុស្ស៊ីពុំប្រតិបត្តិតាមសន្ធិសញ្ញានេះ។ យ៉ាងណា មិញ ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់នេះ។ សូមគូសបញ្ជាក់ថា សន្ធិសញ្ញា  បើកចំហជើងមេឃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩២ និងចូលជាធរមានក្នុងឆ្នាំ ២០០២។ មានប្រទេសចំនួន ៣៥ ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ រួមមានរុស្ស៊ីនិងសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ