រុស្ស៊ីនិងបេឡារុស្សព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបេឡារុស្សលោក Alexander Lukashenko បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដោយបានឯកភាពគ្នាថា នឹងជួបគ្នានៅទីក្រុងម៉ូស្គូ របស់រុស្ស៊ីនាពេលខាងមុខ។
រុស្ស៊ីនិងបេឡារុស្សព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការ - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្ដាំ)និងសមភាគីបេឡារុស្សលោក Alexander Lukashenko (រូបថត៖ TTXVN)

វិមានក្រឹមឡាំងនាថ្ងៃទី ៣០ ខែសីហាបានប្រកាសថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបេឡារុស្សលោក Alexander Lukashenko នាថ្ងៃដដែលបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដោយបានឯកភាពគ្នាថា នឹងជួបគ្នានៅទីក្រុងម៉ូស្គូ របស់រុស្ស៊ីនាពេលខាងមុខ ព្រមទាំងឯកភាពគ្នាថាចាំបាច់ត្រូវពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីផងដែរ។

នេះគឺជាជំនួបលើកដំបូងរវាងមេដឹកនាំរុស្ស៊ីនិងបេឡារុស្សចាប់តាំងពីពេលកើតមានបាតុកម្មនៅបេឡារុស្ស បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ដោយ ជ័យជំនះទៅលើលោក Alexander Lukashenko កាលពីថ្ងៃទី ៩ ខែសីហា ដោយសារគូប្រជែងរបស់លោក Alexander Lukashenko គឺលោកស្រី Svetlana Tikhanovkskaya មិនទទួលយកលទ្ធផលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ